សម្តេចតេជោហ៊ុន សែននិងគណៈប្រតិភូអញ្ជើញនិវត្តន៍ចាកចេញពីរដ្ឋធានីហាវ៉ា ណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ក្រោយបញ្ចប់ទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro 

វិទ្យុជាតិកម្ពុជា: 

 

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិ បាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាក ចេញពីរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ក្នុងដំណើរបន្តអញ្ជើញចូលរួមពីធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោយបញ្ចប់ទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ 

  ក្នុងឱកាសទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro  សម្តេចតេជោនាយករដ្ឋ មន្រ្តី បានអញ្ជើញទស្សនានូវរូបភាព និងការ ណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro អំពីមហាស្នាដៃនិងសមិទ្ធ ផលនៃកេរមរតកសម្បត្តិដ៏មានតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ក្នុងការធ្វើបដិវត្តផ្តួលរំរលំ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៩ ។ សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់បង្ហាញនៅក្នុងវិមានដ៏ប្រណិតមួយនៅក្នុងសង្កាត់ Vedado ដ៏ធំទូលាយរបស់ទីក្រុង Havana ហើយបានបើកទ្វាររបស់ខ្លួននៅថ្ងៃគម្រប់ខួបប្រាំឆ្នាំនៃការស្លាប់របស់មេបដិវត្តគុយបាឯកឧត្តមកាស្រ្តូ។   កេរដំណែល និងគំនិតរបស់កាស្ត្រូត្រូវបានដាក់នៅក្នុងបន្ទប់តាំងពិព័រណ៍ជាច្រើន ក្នុងមហោស្រព កន្លែងលក់សៀវភៅ ក្នុងសួន ច្បារ ក៏ដូចជាបណ្ណាល័យដ៏ធំទូលាយមួយ រួមទាំងសៀវភៅដែលសរសេរដោយអ្នក ស្រុកកោះតែមួយ និងអ្នកប្រលោមលោក Ernest Hemingway ផងដែរ។ រដ្ឋាភិបាលដែលគ្រប់គ្រងដោយកុម្មុយនិស្តនិយាយថា ខ្លួនសង្ឃឹមថាមជ្ឈមណ្ឌលនេះនឹងជួយផ្សព្វផ្សាយសាររបស់ឯកឧត្តម Castro ទៅកាន់អ្នកទស្សនា ទាំងក្នុងស្រុក និងបរទេស ដើម្បីពង្រឹងកេរ្តិ៍ដំណែលបដិវត្តន៍របស់គាត់។ សារមន្ទីរនេះ បើកនៅ ពេលដែលអាជ្ញាធរគុយបាបានបង្ក្រាបការតវ៉ានៅឆ្នាំ 2021 ទាមទារលទ្ធិប្រជាធិប តេយ្យ និងសេរីភាពក្នុងការបញ្ចេញមតិកាន់តែច្រើន។ មជ្ឈមណ្ឌលនេះគឺជាផ្នែកមួយនៃការរំលឹកខួបលើកទីប្រាំនៃការស្លាប់របស់មេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយ បា។  បន្ទាប់ពីការស្លាប់របស់លោក Fidel Castro ក្នុងឆ្នាំ 2016 សភាគុយបាបានហាមឃាត់ដោយច្បាប់ ក្នុងការប្រើប្រាស់ឈ្មោះ និងរូបរបស់គាត់នៅតាមទីលានសាធារណៈ និងក្នុងវិមាន។ ក្នុងនាមជាអគ្គមេបញ្ជាការក្នុងអាណត្តិមួយនៃច្បាប់ដែលមានទាំងកេរ្តិ៍ឈ្មោះនិងស្នាដៃមជ្ឈមណ្ឌល Fidel Castro Ruz ដែលជាស្ថាប័នឧទ្ទិសដល់ការសិក្សា និងការផ្សព្វផ្សាយគំនិត និងការងាររបស់គាត់ ត្រូវបានសម្ពោធនៅទីក្រុង Havana នៃប្រទេសគុយបា។។នៅថ្ងៃទី ២៥ ខែវិច្ឆិកា មជ្ឈ មណ្ឌល Fidel Castro Ruz (CFCR) ត្រូវបានសម្ពោធនៅទីក្រុង Havana ដែលជាសារមន្ទីរដ៏ប្រណិតដែលកាន់កាប់ប្លុកទាំងមូលនៅក្នុងសង្កាត់ Vedado ។   គោលបំណងរបស់មជ្ឈមណ្ឌលនេះគឺ "ដើម្បីសិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា។ 

  សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារ ណរដ្ឋប្រជាមានិតកម្ពុជា  បានផ្តល់ជូននូវមេដាយឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ជូនឯកឧត្តម ហ្វីដែល កាស្រ្តូ។ មេដាយនោះត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលនេះ ជា មួយនិងគ្រឿងឥស្សរិយយសប្រមាណ ៥០០គ្រឿង ដែលឯកឧត្តម ហ្វីដែល កាស្រ្តូ ទទួលបានពីបណ្តាមេដឹកនាំពិភព លោកដទៃទៀត។ មជ្ឈមណ្ឌលនេះ បានបើកទទួលឲ្យបណ្តាមេដឹកនាំពិភពលោក ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និងស្នាដៃនៃការដឹកនាំរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និងកសាងដែនដីកោះមួយនេះ ទទួលបានឯករាជ្យនិងកសាងសង្គមមួយតាមបែបសង្គមនិយម ក្នុងរយៈពេលជាងកន្លះទសវត្សចុងក្រោយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្ស នា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំដែនដីកោះមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក។       នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro នោះដែរ ដូចគ្នានិងបណ្តាមេដឹកនាំពិភពលោកនានា សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចុះ ហត្ថលេខាលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍ដល់មជ្ឈមណ្ឌល និងដើម្បីបង្ហាញជូនដល់បណ្តាមេដឹកនាំពិភពលោក និងភ្ញៀវទេស ចរជាតិ អន្តរជាតិ ដែលចូលមកទស្សនាមជ្ឈមណ្ឌលនេះ ពីកាលប្រវត្តិដែលសម្តេចបានអញ្ជើញចូលនិងធ្វើទស្សនកិច្ចក្នុង មជ្ឈមណ្ឌល Fidel Castro។

   បន្ទាប់ពីបានស្នាក់អាស្រ័យបំពេញទស្ស នកិច្ចផ្លូវ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា រយៈពេល២ថ្ងៃប្រកបដោយលទ្ធ ផលដ៏ត្រចះត្រចង់រួចមក សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីហាវ៉ា ណា សាធារណរដ្ឋគុយបា ក្នុងដំណើរបន្តអញ្ជើញចូលរួមពីធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូប្រទេសជប៉ុន៕IMG_20220926_141554_167IMG_20220926_141442_660IMG_20220926_141600_734

Comments

Related posts