កម្ពុជា និងវៀតណាម ពិភាក្សាគ្នាបន្ថែមលើ MOU ក្នុងការជួយលើកីឡាអេឡិចត្រូនិក សម្រាប់ស៊ីហ្គេម២០២៣ នៅកម្ពុជា

         វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៨ ២០២២

                   ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានជួបជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលក្នុងនោះ វៀតណាម ជួយផ្នែកបច្ចេកទេសដល់កម្ពុជា លើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិក នៅព្រឹត្តិការណ៍ អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ការមកដល់ របស់វៀតណាម គឺដើម្បីពិភាក្សាលម្អិតលើអនុស្សរណៈយោគយល់ ដែលមាន២ចំណុចសំខាន់ និងឈាន ទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។ឯកឧត្តម បន្តថា ២ចំណុចសំខាន់នោះគឺទី១វៀតណាមនឹងជួយកម្ពុជាលើការរៀបចំលក្ខណៈបច្ចេកទេសក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។

កាលស៊ីហ្គេមនៅវៀតណាម គឺគេបានអនុញ្ញាតឲ្យសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា ជាមួយសហព័ន្ធកីឡា អេឡិកត្រូនិកវៀតណាម ចុះ MOU ជាការព្រមព្រៀងគ្នាជាបឋម នៅក្នុងពេលដែលវៀតណាម ធ្វើជា ម្ចាស់ផ្ទះ។ពេលនេះភាគីវៀតណាមមក ដើម្បីពិភាក្សាគ្នាលម្អិត ក្នុងការធ្វើអនុស្សរណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់គ្នាជាមួយCAMSOC និងសហព័ន្ធកីឡា អេឡិកត្រូនិកកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីផ្ដល់សិទ្ធិ ទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ។

ចំណែកចំណុចទី២គឺវៀតណាមនឹងជួយបង្ហាត់បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់ កម្ពុជា ព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសបានទៀតផង កាលស៊ីហ្គេម កន្លងមក។ កម្រិតកីឡា E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះ ជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជាហើយវៀតណាមបានសន្យាក្នុងការជួយទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡាការិនី ផ្នែក E-Sports របស់យើងដែរ។

សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិក គឺជាកីឡា១ប្រភេទ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡា សម្ដែង១ប្រភេទដែលនឹងបង្ហាញខ្លួនលើកទី៣ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដាក់បញ្ចូល ២លើករួចមកហើយ ក្នុងស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម៕IMG_20220815_104507_636IMG_20220815_104459_036

Comments

Related posts