ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែតថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករប្រមាណជាង១៨០០០នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោព្រឹកថ្ងៃទី៣ខែតុលា
Oct 03, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អ្នកនយោបាយរត់ចោលស្រុកថា វប្បធម៌សន្ទនាអាចកើតឡើងបាន គួរតែភាគីតែ២យល់គ្នា ស្រមគ្នា និងការឯកភាពគ្នាទៅវិញទៅមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបម្រើរពលរដ្ឋ ដោយមិនដកដៃនោះទេ ប្រសិនបើពលរដ្ឋនៅបន្ដជឿទុកចិត្ដលើគណបក្សប្រជាជនកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្រ្ដីពន្ធដារកុំអនុវត្ដកាព្វកិច្ចលើសដែនសមត្ថកិច្ចរបស់ខ្លួន
សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គ្មានការបង្កើតពន្ធថ្មី ហើយពន្ធដែលមានស្រាប់ក៏គ្មានការតម្លើងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនារដល់ប្រជាពលរដ្ឋ ត្រូវជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តោតការងារសំខាន់ៗចំនួន៣ ដែលគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ
រយៈ៩ខែឆ្នាំ២០២៣រាជរដ្ឋភិបាលចំណាយថវិកាជិត៤០០លានដុល្លារអាមេរិកជូនប្រជាពលរដ្ឋក្រីក្រ ស្រ្ដីមានផ្ទៃ និងកុមារតូច និងចំណាយ១២០០លានដុល្លារក្នុងកំឡុងពេលកូវីដ១៩
សម្ដេចធិបតីបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីពុំមែនចេះតែចេញមុខបកស្រាយគ្រប់តែរឿងនោះទេ គឺត្រូវទុកលទ្ធភាពឱ្យស្ថាប័នជំនាញពន្យល់បកស្រាយជាមុនសិន ទើបធានាបានប្រសិទ្ធភាពការងារ
សម្ដេចធិបតីបានបង្ហាញការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលតែងតែរកចំណុចរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា
នាយករដ្ឋមន្រ្ដី មិនចេះលូកដៃធ្វើការងារជំនួសមន្រ្ដីជំនាញរហូតនោះទេ