អ៊ុយក្រែននិយាយថា កម្លាំងរបស់ខ្លួនទប់ទល់នឹងរុស្ស៊ីក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Soledar

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ អ៊ុយក្រែនបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងទប់ទល់នឹងកងកម្លាំងដែលគាំទ្រទីក្រុងមូស្គូនៅទីក្រុង Soledar ភាគខាងកើត ខណៈជនស៊ីវិលជាង ៥០០ នាក់រួមទាំងកុមារត្រូវបានជាប់នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា។ 
លោក Zelenskiy បាននិយាយថា លោកនិងមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនបានវិភាគពីតម្រូវការសម្រាប់ការពង្រឹងនៅ Soledar និងទីក្រុងនៅក្បែរនោះនៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើតដែលគេស្គាល់ថា ជាតំបន់ Donbas។ កងជីវពលកិច្ចសន្យាជាតិនិយមជ្រុលរបស់រុស្ស៊ី Wagner Group ដែលគ្រប់គ្រងដោយសម្ព័ន្ធមិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបានអះអាងថាបានយកតំបន់ Soledar បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដែលខ្លួនបាននិយាយថា បានធ្វើឱ្យទីក្រុងនេះពោរពេញដោយមនុស្សស្លាប់ជាជនជាតិអ៊ុយក្រែន។ Reuters មិនអាចផ្ទៀងផ្ទាត់ស្ថានភាពបានទេ។    លោក Pavlo Kyrylenko អភិបាលក្រុង Donetsk បានប្រាប់ទូរទស្សន៍រដ្ឋអ៊ុយក្រែនថា ជនស៊ីវិល ៥៥៩ នាក់នៅតែស្ថិតក្នុងទីក្រុង Soledar រួមទាំងកុមារ ១៥ នាក់ មិនត្រូវបានគេជម្លៀសចេញពីសហគមន៍ដែលតំបន់នេះមានប្រជាជនរស់នៅមុនសង្គ្រាមប្រហែល ១០,០០០ នាក់។ តំបន់ Soledar ស្ថិតនៅចម្ងាយជាង ១០ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bakhmut ជាកន្លែងដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងអស់រយៈពេលជាច្រើនខែនៅក្នុងការប្រយុទ្ធបង្ហូរឈាមបំផុតនៃសង្រ្គាម៕photo_2023-01-12_22-19-58photo_2023-01-12_22-20-01

Comments

Related posts