អង្គការWHOថ្លែងថា ការ សម្រេចចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ ដើម្បីដើរឱ្យបានមុនសភាពការណ៍នៃការីករាលដាលវីរុសកូវីដ១៩

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

ភ្នំពេញ៖ អង្គការសុខភាពពិភព លោកហៅកាត់ថា WHOបានថ្លែងថា ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី៣ឬដូសជំរុញ ហាក់បីដូចជាការដើរមុនមួយជំហាន មុនសភាពការណ៍ ដែលអាចកើតមានឡើងនៅពេលខាងមុខពីជំងឺកូវីដ១៩ ជាពិសេសការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមិនឱ្យវិវត្តន៍ ទៅរកសភាពធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវមួយនេះ។  

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងបានកៀរគរធនធានមនុស្ស និងថវិកាបានយ៉ាងល្អ ជាពិសេស សមិទ្ធផលដែលទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ១៩នៅប្រទេសកម្ពុជានេះ គឺជាសមិទ្ធផលមួយដែលគួរឱ្យស្ញប់ស្ញែង។

លោកស្រីបន្តថា ប្រទេសកម្ពុជាបានបង្កើននូវយុទ្ធសាស្រ្ត និងគោលនយោបាយ ក្នុងការឆ្លើយតប៣ចំណុចសំខាន់ៗ ដោយក្នុងនោះរួមមាន ទី១៖ការដាក់ចេញនូវវិធានការអន្តាគមន៍បាន ទាន់ពេលវេលា ទី២៖យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ១៩បាន យ៉ាងល្អ និងមានល្បឿនលឿនគួរឱ្យកត់សំគាល់និងទី៣ ការថែទាំនិងព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសការថែទាំសង្គ្រាះជីវិតអ្នកជំងឺដែលឋិតក្នុង សភាពធ្ងន់ធ្ងរ ។ លោកស្រីបន្តទៀតថា នាពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ ទៅលើគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺបានជួយទៅដល់ការពង្រឹងប្រព័ន្ធការពាររឹងមាំរបស់ពួកគាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ 

សំឡេង៖ «យើងដឹងហើយគោលដៅសំខាន់គឺ ដើម្បីឱ្យបងប្អូនបុគ្គលិកសុខាភិបាលទាំងអស់ នៅជួរមុខ ទទួលបាននូវការការពារពេញលេញ ហើយនៅក្នុងយើងក៏ដឹងហើយថា រាល់បុគ្គលិកសុខាភិ បាលទាំងអស់ សុទ្ធតែបានទទួលវ៉ាក់សាំងដូសទី១និងដូសទី២ រួចហើយ ហើយថ្មីៗនេះ បុគ្គលិកសុខា ភិបាលនៅជួរមុខ ក៏បានទទួលនៅដូសទី៣រូចហើយ ដែលមានរយៈពេល៦ខែមកហើយ ចាប់តាំង ពីដូសទី២ដែលគាត់បានទទួល។ ដូច្នោះយើងឃើញថាមានភ័ស្តុតាងអាចថា ប្រព័ន្ធការពាររបស់ពួកគាត់អាចមាន ការថមថយចុះ។ ដូច្នេះហើយការដែលបន្ថែមនូវដូសបន្ថែមនៅពេលនេះ ក៏អាចជួយទៅដល់ការបន្ថែមទៅលើប្រព័ន្ធការពារបន្ថែមទៀត ហើយប្រើការសម្រេចចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺហាក់បីដូចជាបានដើរទៅមុនសភាពការណ៍វិឌ្ឍន៍ និងដើម្បីការពារទុកជាមុន មុនពេលអ្វីៗបានកើតឡើងពីវីរុសកូវីដ១៩»។

គួរជម្រាបថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ កាលពីថ្ងៃទី៨ ខែសីហា ដល់មន្រ្តីជួរមុខនៅតាមតំបន់ព្រំដែន និងមន្រ្តីរាជការនានានៅតាមបណ្តាខេត្តនិងរាជធានី ដើម្បីបង្កើនភាពស៊ាំនិងការពារការឆ្លងជំងឺកូវីដ១៩ និងប្រភេទបំប្លែងថ្មីដែលតា៕IMG_20210823_134708_244

Comments

Related posts