អភិបាលខេត្តបាត់ដំបង និងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកសង្កែ បើកការដ្ឋានជួសជុលផ្លូវខេត្តលេខ156 BB2 ឃុំតាប៉ុនស្រុកសង្កែ

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ម៉ូតវ៉ោយហូរវិទ្យុជាតិកម្ពុជាចំការចេក

បាត់ដំបង៖ ផ្លូវខេត្តលេខ 156 BB2 ដែលមានប្រវែង ៤៦៥០ម៉ និងទទឹង៥ម៉ ក្នុងភូមិ បឹងទឹម ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបើកការដ្ឋានជួសជុលក្រាលដីល្បាយថ្ម កាលពីព្រឹកថ្ងៃទី ១ខែមីនា នៅក្នុងបរិវេណវត្តប្រលាយថ្នូរ។

        ក្នុងឱកាសបើកការដ្ឋាននោះ ឯកឧត្តម កុល វីរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយស្រុកសង្កែនិងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ទុកថា ផ្លូវនេះជាសមិទ្ធផលថ្មី មួយរបស់ប្រជាពលរដ្ឋ ក្នុងឃុំតាប៉ុន ដែលអាជ្ញាធរខេត្តក៏ដូចជាក្រុមការងាររបស់រាជរដ្ឋាភិបាល ពិសេសមន្ទីរជំនាញ បានខិតខំ ពុះពារ ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវនេះជូនដល់ប្រជាពលរដ្ឋ។

       ផ្លូវនេះពិតជាផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ក្នុងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារបានទាន់ពេល វេលា ឬក៏អាចនិយាយបានថា ជំរុញពីទីជនបទឲ្យមកនៅជិតទីប្រជុំជន ងាយស្រួលក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច ពីភូមិមួយទៅ ភូមិមួយ ឬពីឃុំមួយទៅឃុំមួយ បានឆាប់រហ័សទៀតផង។ ផ្លូវនេះនឹងចាក់កៅស៊ូនៅពេលខាងមុខ។ 

ឯកឧត្តម កុល វីរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមជាមួយក្រុមការងារ ក្នុងការសាងសង់ផ្លូវនេះ បើមានប៉ះពារលើរបង ឬដំណាំផ្សេងៗ សូមប្រជាពលរដ្ឋយើងមេត្តាយោគយល់ ងាយស្រួលដល់ក្រុមការងារយើង ក្នុងការបំពេញភារកិច្ច។ ជាមួយគ្នានេះដែរ គណៈអធិបតីក៏បានចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ ចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០ គីឡូក្រាមនិងសារុង១ ៕IMG_20210302_170142_011IMG_20210302_170021_570IMG_20210302_170011_234IMG_20210302_170008_153

Comments

Related posts