សហរដ្ឋអាមេរិក និងប្រទេស ១៧ ផ្សេងទៀតជំរុញឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងដើម្បីបញ្ចប់ វិបត្តិនៅហ្គាហ្សា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9668

IMG_9666

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ១៧ ផ្សេងទៀតបានអំពាវនាវដល់ក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលជាមធ្យោបាយមួយ ដើម្បីបញ្ចប់វិបត្តិនៅតំបន់ហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាស់បានប្តេជ្ញាថានឹងមិនចុះចាញ់នឹងសម្ពាធអន្តរជាតិឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ បណ្តាប្រទេសទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ឃុំខ្លួននៅហ្គាហ្សាអស់រយៈពេលជាង ២០០ ថ្ងៃ"។ ប្រទេសទាំង ១៨ នោះសុទ្ធតែមានពលរដ្ឋដែលក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្នាំង ជិតប្រាំមួយខែបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបើកការវាយប្រហារទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា និងបានសម្លាប់មនុស្ស ១,២០០នាក់។ ក្រុមហាម៉ាស់ត្រូវបានគេជឿថា នៅតែមានចំណាប់ខ្មាំងចំនួន ១២៩ នាក់ទៀតក្នុងចំណោម ២៥៣ នាក់ដែលបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា។ គួរបញ្ចាក់ថា ប្រទេសទាំងនោះរួមមានសហរដ្ឋអាមេរិក អាហ្សង់ទីន អូទ្រីស ប្រេស៊ីល ប៊ុលហ្គារី កាណាដា កូឡុំប៊ី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស៊ែប៊ី អេស្ប៉ាញ ថៃ និងអង់គ្លេស៕

Comments

Related posts