ការព្យាករពីការលក់រថយន្ត EV របស់ប្រទេសថៃ នឹងខកខានខុសពីគោលដៅដែលបានកំណត់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9655-1

IMG_9651-1

IMG_9653-1

អន្តរជាតិ៖ បើយោងតាមក្រុមហ៊ុន Hyundai Mobility Thailand បានឱ្យដឹងថា ការលក់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃអាចនឹងមិនឈានដល់ការព្យាករចំនួន ១៣០,០០០ គ្រឿងនៅឆ្នាំនេះដោយសារតម្លៃអាចនឹងផ្លាស់ប្តូរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោក Wallop Chalermvongsavej នាយកគ្រប់គ្រងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតរថយន្ត Hyundai នៃសាធារណរដ្ឋកូរ៉េ បាននិយាយថា តម្លៃគឺជាឧបសគ្គនៅក្នុងទីផ្សាររថយន្ត EV ដោយសារតម្លៃរថយន្តមិនស្ថិតស្ថេរ និងធ្វើឱ្យអ្នកទិញមានការស្ទាក់ស្ទើរ។ បញ្ហាតម្លៃនៅក្នុងទីផ្សារថៃបានចាប់ផ្តើមកាលពីឆ្នាំមុននៅពេលដែលក្រុមហ៊ុនចិនមួយចំនួនបានកាត់បន្ថយតម្លៃរថយន្ត EV ដើម្បីទាក់ទាញអតិថិជន ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ លោក Wallop រំពឹងថាការលក់រថយន្ត EV នៅឆ្នាំនេះនឹងទទួលបានចំណែកទីផ្សារពី ១០-១៥% នៃការលក់ក្នុងស្រុកនៅក្នុងប្រទេសថៃ៕

Comments

Related posts