ភ្លៀងកក់ខែមួយមេធ្វេីឱ្យសំរាមកកស្ទះនៅអូរស្ដេចមឹកខេត្តព្រះសីហនុ ​មន្ត្រី​ជំនាញកំពុងមមាញឹកកាយសម្រួលបេីកមុខទឹក

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណណារិទ្ធ

​ ខេត្ត​ព្រះសីហនុ​៖​ ឯកឧត្ដម​​ គួច​ ចំរេីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ឱ្យ​វិទ្យុ​ជាតិ​កម្ពុជា​​ដឹង​ថា​ នៅក្រុងព្រះសីហនុថ្ងៃទី០១ខែមីនាឆ្នាំ២០២១នេះ មានភ្លៀងកក់ ខែក្នុងកម្រិត ៧៨.៨ មីលីម៉ែត្រ​ ធ្វើឱ្យសំរាមហូរតាមអូរ មកជាប់នៅទីតាំងចាក់សំរាមអូរស្ដេចមឹកច្រើនគួរសម​ ដែលធ្វេីឱ្យមានការស្ទះមុខទឹកតិចតួច ។ ឯកឧត្ដម​​បន្តថា​ ប៉ុន្តែ​ភ្លាមៗនេះ​មន្ត្រី​ជំនាញ​បានយកគ្រឿងចក្រទៅកាយសំរាម និងសម្រួលប្រព័ន្ធផ្លូវទឹកឱ្យហូរបានលឿនជាធម្មតាវិញហេីយ ។ 

​ សូមបញ្ជាក់​ថា​ អូរស្តេចមឹកនេះ​ គឺជាប្រឡាយមេចុងក្រោយ បន្ទាប់ពីអាងចម្រោះទឹក ដែលទទួលរងពីអូរឬប្រឡាយមេធំៗខាងលេីប្រមាណ៥ខ្សែ​ ហេីយប្រជាពលរដ្ឋតែងតែបោះសំរាមចូលក្នុងប្រឡាយ គឺឱ្យតែមានភ្លៀងមកម្តងៗតែងតែមានសំរាមជាប្រចាំ។

​ ឯកឧត្ដម​​ គួច​ ចំរេីន​ បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចអាជីវករ សូមមេត្តាទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងវេចខ្ចប់ឱ្យបានស្រួលបួលផង សូមកុំបោះសំរាមចោលពាសវាលពាសកាល ដែលបង្កឱ្យមានការលិចលង់និងលំបាកទាំងអស់គ្នា ដូចនេះសុំឱ្យមានការចូលរួមទាំងអស់គ្នា៕

Comments

Related posts