កីឡាការិនី ខាន់ ចេស្តា មកដល់កម្ពុជាហើយ ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ០៥ ២០២៣

កីឡាការិនី ខាន់ ចេស្តា និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខនេះ។
ការអញ្ជើញមកដល់របស់កីឡាការិនីរូបនេះ ត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តម ស សុខា រដ្ឋលេខា ធិការក្រសួង អប់រំ យុវជន និងកីឡា។
ខាន់ ចេសា គឺជាម្ចាស់មេដាយមាស លើប្រភេទកីឡាជឺជិតស៊ូ ក្នុងស៊ីហ្គេម ឆ្នាំ២០១៩ និងក៏ជាម្ចាស់ មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ផងដែរ ក្នុងទម្ងន់ ៤៩គីឡូក្រាម៕photo_2023-05-01_13-19-21photo_2023-05-01_13-19-20 (2)photo_2023-05-01_13-19-20

Comments

Related posts