ក្រសួងការងារ៖ ការបញ្ចូលប្រាសាទកោះកេរខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាមោទនភាពជាតិដ៏ធំរបស់ជាតិមួយទៀត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ដើម្បីអបអរសាទរក្រោយការសម្រេចចុះបញ្ជីប្រសាទកោះកេររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៤៥នៅប្រទេសអាប៊ីសាអូឌីត។ តាមរយៈហ្វេសប៊ុក ក្រសួងលើកឡើងថា ជោគជ័យនៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀតបន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២  ២០០៨ និងឆ្នាំ២០១៧។
ទន្ទឹងនឹងនេះ ក្រសួងក៏បានគូសបញ្ជាក់ពីមហាទិគុណថ្វាមដល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីដែលបានខិតខំតស៊ូព្យាយាមរៀបចំឯកសារចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននៅលទ្ធផលជាស្ថាពរជូនប្រទេសជាតិមាតុភូមិ។
សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការកសាងប្រាសាទកោះកេររបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកនៅសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ល្អឯក និងជាអរិយធម៌ដ៏ចំណាស់ដែលជាអត្តសញ្ញាណជាតិប្រកបដោយក្តីមោទនសម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់។
សូមបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីម៉ោង១២:១៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១:២៨នាទីនៅរាជធានីភ្នំពេញក្នុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

20230918_1499_សារលិខិតអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងការចុះបញ្ជី

photo_2023-09-17_18-45-10

Comments

Related posts