សារមន្ទីរ ចិន ទទួល បាន ភ្ញៀវទេសចរចូល ទស្សនា ចំនួន ៦៦ លាន នាក់ ក្នុង អំឡុង ពេល ឈប់ សម្រាក ប្រាំបី ថ្ងៃ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-21

a4-22

a6-21

អន្តរជាតិ៖ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ កាលពីថ្ងៃអាទិត្យ ថា សារមន្ទីរក្នុងទូទាំងប្រទេសចិនបានទទួលភ្ញៀវទេសចរចូលទស្សនាប្រមាណ ៦៦ លាននាក់ក្នុងអំឡុង ពេលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងថ្ងៃបុណ្យជាតិដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ រដ្ឋបាលបាននិយាយថា សារមន្ទីរចំនួនបី ដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅចន្លោះថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ៦ ខែតុលា គឺសារមន្ទីរ Palace, សារមន្ទីរជាតិនៃប្រទេសចិន និងសារមន្ទីរទីតាំងផ្នូររបស់អធិរាជ Qinshihuang ដែលត្រូវបានគេស្គាល់ថាជាសារមន្ទីរ Terracotta Warriors ផងដែរ៕

Comments

Related posts