គ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថានបានសម្លាប់មនុស្សដល់ទៅជាង ២,០០០ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9541

IMG_9540

IMG_9539

IMG_9537

 

អន្តរជាតិ៖ ការធ្វើបច្ចុប្បន្នភាពតួលេខចុងក្រោយបំផុតបានបង្ហាញឱ្យឃើញថា ចំនួនមនុស្សស្លាប់ក្នុង ហេតុការណ៍រញ្ជួយដីនៅភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន បានកើនឡើងយ៉ាងគំហុកដល់ទៅជាង ២,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គ្រោះរញ្ជួយខាងលើនេះមានកម្រិត ៦,៣ រ៉ិចទ័រ នៅចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រពីភាគ ពាយ័ព្យនៃទីក្រុង Herat នៃខេត្ត Herat របស់អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បាននិយាយថា មនុស្សសរុបកើនដល់ ២,០៥៣ នាក់បានបាត់បង់ជីវិត នៅក្នុងភូមិចំនួន ១៣ និង ១,២៤០ នាក់ផ្សេងទៀតបានរងរបួស ហើយលំនៅឋាន ១,៣២០ ខ្នងត្រូវបាន បំផ្លិចបំផ្លាញទាំងស្រុង។ 

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថានតែងទទួលរងការវាយប្រហារជាញឹកញាប់ដោយគ្រោះរញ្ជួយដី ជាពិសេស នៅម្តុំតំបន់ជួរភ្នំ Hindu Kush ដែលលាតសន្ធឹងលើចំណុចប្រសព្វរវាងផ្លាកតិចតូនិចអឺរ៉ាស៊ីនិងឥណ្ឌា។ កាលពីខែមិថុនា ឆ្នាំ២០២២ មនុស្សជាង ១,០០០ នាក់បានស្លាប់ និងរាប់ម៉ឺននាក់ទៀតបានបាត់បង់ ផ្ទះសំបែង ក្រោយគ្រោះរញ្ជួយដីមួយកម្រិត ៥,៩ រ៉ិចទ័រ ក្នុងខេត្ត Paktika របស់អាហ្វហ្កានីស្ថាន៕

Comments

Related posts