សេតវិមាន៖ សហរដ្ឋអាមេរិកគ្មានផែនការធ្វើអន្តរាគមន៍យោធា ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស នោះទេ

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9597

IMG_9598

IMG_9599

 

អន្តរជាតិ៖ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនមានផែនការចូលរួមដោយយោធានៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាសនោះទេ បន្ទាប់ពីការវាយប្រហារទ្រង់ ទ្រាយធំមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិ សុខជាតិសេតវិមានបានបញ្ជាក់ថា "មិនមាននោះឡើយគោលបំណងបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធ"។ តែយ៉ាងណាក៏ដោយ លោក Kirby បានសង្កត់ធ្ងន់ថា លោកប្រធានា ធិបតី ចូ បៃដិន នឹងតែងតែគិតគូរជានិច្ចពីការថែរក្សា និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះលោកក៏បានទទួលស្គាល់ដែរថា កញ្ចប់ជំនួយយោធាដំបូងរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅឱ្យអ៊ីស្រាអែលហើយ។ គួរបញ្ជាក់ថា ការផ្ដល់ជំនួយយោធានេះកើតមាន ឡើងខណៈលោក ចូ បៃដិន កំពុងត្រៀមខ្លួនថ្លែងសុន្ទរកថាដ៏សំខាន់មួយចេញពីសេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីទទួលស្គាល់ថាពលរដ្ឋអាមេរិកយ៉ាងហោច ១១ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕

Comments

Related posts