មីយ៉ាន់ម៉ា នឹង នាំ ចេញ សាច់ កក ទៅ បរទេស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0350

IMG_0349

 

អន្តរជាតិ៖ ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្រ្តរបស់ប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងនាំចេញ សាច់ក្លាសេទៅកាន់បរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក U Hla Tun អនុលេខាអចិន្ត្រៃយ៍នៃក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ បានប្រាប់ស៊ីនហួរថា "យើងមិនដែលដឹកជញ្ជូនសាច់ក្លាសេពីមុនមកទេ មានតែសាច់ស្ងួតប៉ុណ្ណោះដែលត្រូវបាននាំចេញ។ ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណើរការនាំចេញសាច់ក្លាសេជាផ្លូវការ" ហើយពេលនេះយើងកំពុង ពិភាក្សាជាមួយអ្នកវិនិយោគដើម្បីសាងសង់រោងសត្តឃាតតាមស្តង់ដារ ហើយតំបន់គ្រប់គ្រងជំងឺសត្វ ត្រូវបានសាងសង់នៅតាមតំបន់ និងរដ្ឋមួយចំនួន។ លោក បាន បន្ត ថា រោង សត្តឃាត និង កន្លែង ស្តុក ទឹកត្រជាក់មួយចំនួនធំ ត្រូវ បាន តម្រូវ តាម ស្តង់ដារ អន្តរជាតិ ដោយ លោក បាន បន្ថែម ថា ប្រសិន បើ មិន បាន បំពេញ តាម ស្តង់ដារទេ ដំណើរការ នេះ មិន អាច អនុវត្ត បាន ទេ។ លោក បន្ត ថា  "យើង កំពុង ព្យាយាម បង្កក សាច់ តាម ស្តង់ដារ និង នាំ ចេញ សាច់ តាម ស្តង់ដារ"៕

Comments

Related posts