តម្រូវការ អង្ករ របស់ ជប៉ុន ត្រូវ បាន ព្យាករណ៍ ថា នឹង ធ្លាក់ ចុះ ទាប បំផុត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0352

IMG_0351

 

អន្តរជាតិ៖ ក្រសួងកសិកម្មបាននិយាយថា តម្រូវការនៅក្នុងប្រទេសជប៉ុនសម្រាប់ស្រូវដែលត្រូវប្រមូលផល នៅឆ្នាំ ២០២៤ ដើម្បីប្រើប្រាស់ជាអាហារសំខាន់ ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់កម្រិតទាប បំផុតគឺ ៦,៧១ លានតោន ដែលធ្លាក់ចុះសម្រាប់រយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងកសិកម្មបាននិយាយថា តួលេខ តម្រូវការប៉ាន់ស្មានសម្រាប់រយៈពេលពីខែកក្កដា ឆ្នាំ ២០២៤ ដល់ខែមិថុនា ឆ្នាំ ២០២៥ ត្រូវបានគណនា ដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត និងការប្រើប្រាស់អង្ករក្នុងមនុស្សម្នាក់ដោយបន្ថែមថា តម្រូវការប្រចាំឆ្នាំ បាននិងកំពុងធ្លាក់ចុះប្រហែល ១០០,០០០ តោនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមការប៉ាន់ប្រមាណថា ការប្រើប្រាស់អង្ករផ្ទាល់ក្នុងមនុស្សម្នាក់ក្នុងរយៈពេល ១ ឆ្នាំនឹងធ្លាក់ចុះ ៦០០ ក្រាម ដោយសារតែការថយចុះចំនួនប្រជាជនរបស់ប្រទេស និងការផ្លាស់ប្តូរទម្លាប់នៃរបបអាហារ៕

Comments

Related posts