ការនាំចេញរបស់ប្រទេសថៃនៅតែបន្តកើនឡើងក្នុងខែកញ្ញា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-72

a2-74

a3-74

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានកើនឡើងសម្រាប់ខែទីពីរជាប់ៗគ្នាក្នុងខែកញ្ញា ដោយសារការកើនឡើងនៃការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មក្នុងពេលមានតម្រូវការសកលធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា បើធៀបនឹងឆ្នាំមុនការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ២,១ ភាគរយកាលពីខែមុន។ ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញកសិផលរបស់ប្រទេសថៃបានកើនឡើង ១៧,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលទំនិញកសិឧស្សាហកម្មកើនឡើង ៥,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ  ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះ ៧,៦ភាគរយនៅក្នុងខែសីហា។ គួរ កត់ សម្គាល់ ថា ការ នាំ ចេញ អង្ករ មានកំណើន យ៉ាង ខ្លាំង នៅ ក្នុង ទីផ្សារ អាហ្វ្រិក ខាង ត្បូង និង ឥណ្ឌូនេស៊ី។ ការនាំចេញឧស្សាហកម្មបានធ្លាក់ចុះ ០,៣ ភាគរយធៀបនឹងឆ្នាំមុន បើទោះបីជាមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងផលិតផលរថយន្ត និងអេឡិចត្រូនិកក៏ដោយ ចំណែកការនាំចូលរបស់ប្រទេសថៃបានធ្លាក់ចុះ ៨,៣ ភាគរយក្នុងខែកញ្ញា៕

Comments

Related posts