អត្រាគ្មានការងារធ្វើរបស់ប្រទេសហ្វីលីពីនកើនឡើងដល់ ៤,៥% នៅក្នុងខែកញ្ញា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b4-31

b6-23

b5-27

អន្តរជាតិ៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងខែកញ្ញាពី ៤,៤ ភាគរយនៅក្នុងខែសីហា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Dennis Mapa ប្រធាន PSA បាននិយាយថា ចំនួនប្រជាជនហ្វីលីពីនដែលគ្មានការងារធ្វើបានកើនឡើងដល់ ២,២៦ លាននាក់នៅក្នុងខែកញ្ញា។ លោក Arsenio Balisacan លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ បាននិយាយថា រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីបន្ថែមទៀតដើម្បីការពារវិស័យកសិកម្មពីការខាតបង់ការងារដោយសារគ្រោះរាំងស្ងួត El Nino ។ លោក Balisacan បានបន្តថា "រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យកសិកម្មដែលមានភាពធន់ជាងមុន ដើម្បីជួយកាត់បន្ថយការខាតបង់ការងារនៅក្នុងវិស័យនេះ" ៕

Comments

Related posts