ផលិតភាពការងារជាមធ្យមរបស់វៀតណាមនឹងកើនឡើង ៦,៥ ភាគរយក្នុងមួយឆ្នាំ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-44

a12-54

អន្តរជាតិ៖ យោងតាមកម្មវិធីជាតិដែលទើបអនុម័តថ្មីស្តីពីការលើកកម្ពស់ផលិតភាពការងារបានឱ្យដឹងថា ប្រទេសវៀតណាមបានកំណត់គោលដៅបង្កើនកំណើនផលិតភាពការងារជាមធ្យម ៦,៥ ភាគរយក្នុងមួយ ឆ្នាំនៅឆ្នាំ ២០៣០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា កំណើនផលិតភាពការងារជាមធ្យមនៃឧស្សាហកម្ម កែច្នៃ និងផលិតកម្មត្រូវបានកំណត់នៅ ៦,៥ ទៅ ៧ ភាគរយ កសិ-ព្រៃឈើ-នេសាទ  ៧ ទៅ៧,៥ ភាគរយ និងវិស័យសេវាកម្មពី ៧ទៅ៧,៥ ភាគរយ។ តំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងចំនួន ៥ មើលទៅមានអត្រា កំណើនផលិតភាពការងារខ្ពស់ជាងមធ្យមភាគជាតិនៅក្នុងរយៈពេលឆ្នាំ ២០២២-២០៣០។ ប្រទេសវៀតណាមក៏ខិតខំក្លាយជាប្រទេស ឈានមុខគេ ក្នុងចំណោមប្រទេសអាស៊ានចំនួនបី ក្នុងកំណើន ផលិតភាពការងារត្រឹមឆ្នាំ២០៣០។ ផលិតភាពជាមធ្យមបានកើនឡើង ៤,៦៥ ភាគរយក្នុងឆ្នាំ ២០២១-២០២២ ដែលទាបជាងគោលដៅ ដែលបានកំណត់ ៦,៥ ភាគរយក្នុងអត្រាកំណើនប្រចាំឆ្នាំ៕

Comments

Related posts