ឱនភាពពាណិជ្ជកម្មបង់ក្លាដែស ធ្លាក់ចុះយ៉ាងខ្លាំង ខណៈ ការនាំចូលក៏មានការធ្លាក់ចុះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a15-27

a14-37

អន្តរជាតិ៖ ទិន្នន័យផ្លូវការចុងក្រោយបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែសក្នុង ត្រីមាសទី ១ នៃឆ្នាំសារពើពន្ធ ២០២៣-២៤ (ពីខែកក្កដា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤) បានធ្លាក់ចុះ ៧៦ ភាគរយ ដែលមានដល់ទៅ ១,៨២ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមទិន្នន័យរបស់ធនាគារបង់ក្លាដែស (BB) ការទូទាត់ការនាំចូលរបស់ប្រទេសបង់ក្លាដែស មានចំនួន១៤,៧៤៩លានដុល្លារ ធ្លាក់ចុះ ២៣,៧៧ ភាគរយនៅក្នុងខែកក្កដាដល់ខែកញ្ញានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ខណៈដែលប្រាក់ចំណូលពីការនាំចេញ មានចំនួន ១២,៩៣១ លានដុល្លារ កើនឡើង ៩,៨៥ ភាគរយក្នុងអំឡុងពេលដូចគ្នា។ ប្រាក់ចំណូលនាំចេញ និងការទូទាត់ការនាំចូលក្នុងអំឡុងខែកក្កដា ដល់ខែកញ្ញា នៃឆ្នាំសារពើពន្ធ ២០២២-២៣  ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧,៥៨ ពាន់លានដុល្លារ។ ឱនភាពពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំសារពើពន្ធ ២០២២-២៣ ចុងក្រោយបានធ្លាក់ចុះ ៤៨,៤១ ភាគរយដល់ ១៧,១៦ ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងពេលមានការថមថយការនាំចូល ទុនបម្រុង Forex ដែលធ្លាក់ចុះ៕

Comments

Related posts