ក្រសួងព័ត៌មាន និង វិទ្យុមិត្តភាពកម្ពុជា-ចិន បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៥ វិច្ឆិកា ២០២៣

IMG_2028

IMG_2019

IMG_2021

IMG_2029

IMG_2020

 

  MC៖ ក្រសួងព័ត៌មាន និង វិទ្យុមិត្តភាពកម្ពុជា-ចិន បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឱ្យ កាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យស្របតាមទំនាក់ទំនងពី “មិត្តដែកថែប មកមិត្ត ត្បូងពេជ្រ”។ 

    នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន ដឹក នាំដោយអ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈ មណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមក្រសួង ព័ត៌មានកម្ពុជា សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ពិសេស CGTN ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យុជាតិកម្ពុជា និងក្រសួងព័ត៌មាន ដែលកិច្ចការងារនេះគឺមានសារៈសំខាន់ក្នុងការបង្កើតនូវខ្លឹមសារសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា។ ជាងនេះទៀត ការផ្សាយជាភាសាចិនតាមរយៈ វិទ្យុមិត្តភាពកម្ពុជា- ចិន បានផ្តល់ឱកាសច្រើនដល់ប្រជាជនកម្ពុជា ដែលរៀនភាសាចិនអាចស្តាប់ព័ត៌មានជាភាសាចិនបាន។ ទន្ទឹមនេះ អ្នកវិនិយោគិន និងអ្នកទេសចរ ចិន ដែលបានមក

រកស៊ី និងដើរលេងកម្សាន្ត គឺអាចទទួលបានព័ត៌មានសំខាន់ៗពីការផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន។   ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានសារៈសំខាន់ ដោយត្រូវធើ្វយ៉ាងណាឱ្យការផ្សាយជាភាសាចិន ផ្តោតលើព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យបងប្អូនជនជាតិចិនស្តាប់បានយល់គ្នាទៅវិញទៅមកពីប្រពៃណី ទំនៀមទម្លាប់ និងការ រស់ នៅប្រចាំថ្ងៃ ។ 

 ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ភាគីចិនជួយលើផ្នែកបច្ចេកទេស និង ឧបករណ៍ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ ក៏ដូចជាស្នើ ឱ្យផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់កម្ពុជា ប្រពៃណី វប្បធម៌ សម្បត្តិធម្មជាតិនៃកម្ពុជា បានច្រើន ទៅប្រជាជនចិន បានដឹងស៊ីជម្រៅបន្ថែមទៀត។

អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រពន្ធ័ផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV ។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។

អ្នកនាង Xu Xiaoxia បានថ្លែង អំណរគុណដល់កម្ពុជា ពិសេសក្រសួងព័ត៌មាន ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អកន្លងមក និងផែនការដែលត្រូវរួមគ្នាធ្វើទៅមុខទៀត ដោយក្នុងនោះ ខាងវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីកម្មវិធីដែលនឹងត្រូវផ្សាយទៅចិន នូវវប្បធម៌ចិន-ខ្មែរ, ព័ត៌មាន, និងព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជាទៅដល់ប្រជាជនចិន។ ដូច្នេះ ខាងភាគីចិន ចង់ឱ្យមានការផ្លាស់ប្តូរនូវធនធានមនុស្សរវាងខ្មែរ-ចិន ចំនួន ២នាក់ ដើម្បីសម្រួលក្នុងការផ្សាយព័ត៌មានបានកាន់តែល្អបន្ថែមទៀត។

គួរជម្រាបថា វិទ្យុមិត្តភាពកម្ពុជា-ចិន CCFR ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមានការគាំទ្រពីក្រសួងព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ដឹងពីគ្នា និងផ្សារភ្ជាប់ដួង ចិត្តទៅវិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា៕

Comments

Related posts