ការបរិភោគជាតិប្រៃនិងស្ករលើស កម្រិតបណ្តាលឱ្យមនុស្សជាង ៧០ ភាគរយបានស្លាប់ដោយសារ ជំងឺ មិនឆ្លង

 

 

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ១៥.១១.២០២៣

IMG_2030

IMG_2033

IMG_2031

IMG_2032

 

អ្នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា ការបរិភោគជាតិប្រៃនិងស្ករលើសកម្រិត បណ្តាលឱ្យមនុស្សជាង៧០ភាគរយបានស្លាប់ដោយ សារជំងឺមិនឆ្លង ខណៈជំងឺមិនឆ្លង គឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ ដែលកំពុងកើនឡើង និងបានសម្លាប់ប្រជា ពលរដ្ឋជាច្រើននាក់ជារៀងរាល់ឆ្នាំ។ 

ពោលប្រជាជនកម្ពុជាម្នាក់ក្នុង ចំណោមបួននាក់បានស្លាប់មុនអាយុ៧០ឆ្នាំ  ក្នុងចំណោមអ្នកកើតជំងឺមិនឆ្លង ដូចជា៖ ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោម ផ្អែមជាដើម ។ 

   ឯកឧត្តម ឈាន លាង រដ្ឋលេខាធិ ការក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា៖ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ សកម្មភាពពហុវិស័យជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងឆ្នាំ២០១៨-២០២៧ និងផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយអំបិលឆ្នាំ២០២១- ២០២៧ ។ ក្នុងន័យនេះ ការលើក កម្ពស់របបអាហារដែលមានសុខ ភាពល្អ និងកាត់បន្ថយការទទួល ទានអំបិលរបស់ប្រជាពលរដ្ឋ ត្រូវបានផ្ដល់អាទិភាព នៅក្នុងថ្នាក់ជាតិ។

សំឡេង<<ក្រសួងព័ត៌មាន មានភារកិច្ចលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីរបបអាហារ ដែលមានសុខភាពល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនដំណឹងដល់អ្នកប្រើប្រាស់និង អ្នកផលិត អំពីការកាត់បន្ថយអំបិល និងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុខភាព តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជា។

ក្នុងសិក្ខាសាលា ស្តីពី ការលើក កម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អនិងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រីវេជ្ជបណ្ឌិត Nargiza Khodjaeva បានឱ្យដឹងតាមរយៈអ្នកបកប្រែថា ៖ ប្រជាជនកម្ពុជាប្រមាណជាង៧៤ ភាគរយ ដែលបានស្លាប់ដោយសារជំងឺមិនឆ្លង ក្នុងនោះរួមមាន លើស ឈាម ទឹកនោមផ្អែម និងរបេងសួតជាដើម។ ហេតុដូច្នេះ ដើម្បីការពារជំងឺទាំងនេះប្រជាពលរដ្ឋត្រូវផ្លាស់ប្តូរឥរិយាបថ ក្នុងជីវិតរស់នៅប្រចាំ ថ្ងៃត្រូវកាត់បន្ថយការទទួលទានសារធាតុអំបិលឱ្យបានតិចជាង៥ ក្រាម(ប្រហែល១ស្លាបព្រាការហ្វេ)និងផ្អែម កាត់បន្ថយការទទួល ទាន ខ្លាញ់និងប្រេង និងទទួលទានអាហារចម្រុះដែលមានបន្លែផ្លែឈើឱ្យបានច្រើន ជាពិសេសទទួលទាន ទឹកស្អាតឱ្យបានគ្រប់គ្រាន់។ល។

<<ប្រជាពលរដ្ឋខ្មែរភាគ ច្រើនគួរធ្វើយ៉ាងណាដើម្បីការពារជំងឺទាំងអស់នេះកុំឱ្យកើតមានឡើង ពីព្រោះប្រភេទទឹកនោមផ្អែមយើងអាចការពារបាន ប្រសិនបើយើងកាត់បន្ថយនូវការញ៉ាំស្ករច្រើន ដូចជាកូកាកូឡា ម្ហូប និងផ្លែឈើយើងក៏វាផ្អែមស្រាប់ហើយ។ ដូច្នេះយើងមិនគួរចំណាយលុយកាក់ច្រើនសម្រាប់ការព្យាបាលជំងឺទេត្រូវការពារមុនកុំឱ្យឈឺ។ព្រោះថាជីវិតប្រចាំថ្ងៃរបស់យើងនេះការញ៉ាំរបបអាហាររបស់យើង ទម្លាប់នេះប៉ះពាល់ទៅដល់ជីវិតទៅដល់ការផលិតរបបអាហាររបស់យើង>>។

   បើតាមរបាយការរបស់អង្គការ Unicef និងស្បៀងអាហារពិភព លោកបានឱ្យដឹងថា របបអាហារជាផ្នែកមួយនៃការខាតបង់ឬក៏អាចបាត់បង់នូវជាតិម៉ាក្រូ និងរបបអាហារបំប៉នមួយចំនួន។ ហេតុនេះទាមទារត្រូវមានតុល្យភាពរួមគ្នាដើម្បីឱ្យរាងកាយរបស់យើងមានសុខភាពមាំមួន ហើយជីវិតប្រកប ដោយសុខភាពល្អ៕

Comments

Related posts