ខ្លោងទ្វារទន្លេអុំ ជាគោលដៅទស្សនាដ៏ទាក់ទាញមួយ បន្ទាប់ពីប្រាសាទអង្គរវត្ត

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

IMG_2037

IMG_2043

IMG_2036

IMG_2041

IMG_2045

IMG_2044

IMG_2040

 

MC.ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរទស្សនាគ្រប់រដូវកាល ជាពិសេសនាពេលព្រឹកព្រលឹម។ 

  

   លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំបានលើកឡើងថា ភ្ញៀវទេស ចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹកដោះ កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ 

    លោក សុវណ្ណដេត បញ្ជាក់ថា ភាគច្រើនភ្ញៀវទេសចរចំណាយ ពេលក្នុងការ ដើរទស្សនាខ្លោងទ្វារនេះចាប់ពី១០ទៅ២០នាទី ហើយពេលខ្លះ ពួកគាត់ទៅទស្សនាប្រាសាទក្បែរៗនោះ ដូចជាប្រាសាទ បាយក្អែក និងប្រាសាទបក្សីចាំក្រុង ក៏ដូចជាការជិះទូកកម្សាន្តនៅកសិន្ធុនៅជ្រុងខាងលិចជាដើម។

    ក្រៅពីនេះ ខ្លោងទ្វារទន្លេអុំក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ទាក់ទាញផងដែរ បន្ទាប់ពីភ្នំបាខែងដែលនៅក្បែរនោះ ដោយមានពន្លឺពណ៌មាសបានចាំងប៉ះលើផ្ទៃទឹកនៃកសិន្ធុអង្គរធំ ដែលជាទិដ្ឋភាពមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវទេសចរ។

  លោកថា បើតាមការប៉ាន់ស្មាននៅទីនោះ បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានភ្ញៀវទេសចរ ចូលទស្សនាខ្លោងទ្វារទន្លេអុំចន្លោះពី១០០០នាក់ទៅជាង ២០០០នាក់។ 

៖សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាទីតាំងនេះបន្ទាប់ពីគាត់ទស្សនា Sunrise នៅប្រាសាទ អង្គរវត្ត ហើយគាត់នឹងទៅទស្សនាក្រុងអង្គរធំដូច្នេះគាត់នឹងឆ្លងកាត់ខ្លោងទ្វារទន្លេអុំនេះ ពេលគាត់ឆ្លង កាត់ខ្លោងទ្វារទន្លេអុំនេះភាគច្រើនគាត់ឈប់នៅទីនេះ ដោយសារទីតាំងនេះមានទេសភាពស្អាត ពិសេសគឺកសិន្ធុបូកនឹងខ្លោងទ្វារដ៏ធំ។

សូមបញ្ជាក់ថា ដោយសារតែខ្លោង ទ្វារទន្លេអុំនេះ កំពុងទាក់ទាញភ្ញៀវ ទេសចរដូចនេះ ភ្នាក់ងារទេសចរ ណ៍ដែលប្រចាំការនៅទីនោះ តែងតែជួយសម្រួលការដើរទស្សនា ពិសេសសម្រួលចរាចរណ៍បង្ការកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដល់ទេសចរផងដែរ៕

Comments

Related posts