ប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅសំដែងការសប្បាយរីករាយ ខណៈដែលស្ពានបេតុងខ្សែកាប តភ្ជាប់ តំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៥ វិច្ឆិកា ២០២៣

IMG_2053

IMG_2055

IMG_2054

IMG_2056

MC៖ ប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ សំដែងការសប្បាយរីក រាយ ខណៈដែលស្ពានបេតុងខ្សែ កាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍បានមួយកម្រិតថែមទៀត។
  .
  លោក សែន វស្សា ជាប្រជាពលរដ្ឋរស់នៅសង្កាត់និរោធ បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា មុនពេលកសាងស្ពានកោះនរានេះ គឺមានការកកស្ទះខ្លាំងតាមបណ្ដោយផ្លូវជាតិលេខ១ ដែលធ្វើឱ្យខាតពេលវេលាច្រើន។
លោក បានសំដែងការសប្បាយ រីករាយជាពន់ពេក នៅពេលដែលរាជរដ្ឋាភិបាលបានកសាងស្ពាន១ ខ្សែទៀត នៅក្នុងទឹកដីរបស់លោក ព្រោះថានេះជាសមិទ្ធផលថ្មីមួយ ទៀត ដែលអាចជួយសម្រាលបន្ទុក ការកកស្ទះចរាចរណ៍ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ។
«ឥឡូវមានផ្លូវ ដែលជួយសម្រួលចរាចណ៍ជូនបងប្អូនប្រជា ពលរដ្ឋ ដែលមួយរយៈមុនការឆ្លង កាត់តាមបណ្ដោយផ្លូវជាតិលេខ១ មានការកកស្ទះខ្លាំង ដល់ពេលបានស្ពាននេះ ធ្វើដំណើរ  ធ្វើឱ្យដំណើរ ការរលូនជាងមុន ខាងនោះក៏មិនកកស្ទះ ខាងនេះក៏មិនកកស្ទះ អ៊ីចឹងចំណេញពេលវេលាទាំងទៅទាំងមក អ៊ីចឹងធ្វើដំណើរដោយការសប្បាយចិត្តទាំងអស់គ្នា ។ ជាពិសេស នៅពេលមានធុរៈបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ ស្ត្រីមានផ្ទៃពោះត្រូវការឆ្លងទន្លេ បើគ្មានស្ពានមួយនេះទេ ពិបាកនឹងការឆ្លង ព្រោះការកកស្ទះនៅតំបន់ក្បាល ថ្នល់គឺខ្លាំង ដល់ពេលបានស្ពាននេះមកកាត់បន្ថយការកកស្ទះហើយ ទៅដល់មន្ទីរពេទ្យក៏បានលឿនរហ័ស ដែលកាត់បន្ថយនូវគ្រោះថ្នាក់ផ្សេងៗបានមួយកម្រិតថែមទៀត»។
កញ្ញា មាស នីតា បានឱ្យដឹងដែរថា នេះជាសមិទ្ធផលថ្មីលើដីសន្តិភាព ប្រសិន បើគ្មានសន្តិភាពទេ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ កញ្ញា សង្ឃឹមថា ទៅថ្ងៃមុខរាជរដ្ឋាភិបាលបន្តការអភិវឌ្ឍបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរឡើង។ ក្នុងនាម ជាប្រជាពលរដ្ឋខ្មែរម្នាក់ កញ្ញា មានការ សប្បាយចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត អភិបាលរាជធានី និងក្រុមហ៊ុន OCIC ដែលបានខិតខំសហការគ្នាសាងសង់ស្ពាននេះ ដែលជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។
ស្ពានបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះនរាទៅកោះពេជ្រ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
   ស្ពាននេះ គឺជាសមិទ្ធផលថ្មីមួយ ទៀត ដែលបានកើតជារូបរាងឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំអនុវត្តផ្ទាល់ដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់ បន្ថយការកកស្ទះចរាចរណ៍លើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ចូលមកកណ្តាលក្រុង រួមទាំងបងប្អូនអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដែលជាច្រក ចេញចូលរាជធានីភ្នំពេញផងដែរ។
   ស្ពានបេតុងខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុន OCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លងគឺ២គន្លងសម្រាប់រថយន្ត,១គន្លងសម្រាប់ម៉ូតូនិងមួយគន្លងទៀតសម្រាប់អ្នកថ្មើជើងដែលបានបើកដំណើរការសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ដោយចំណាយលើការ សាងសង់អស់ប្រមាណ៣៨លានដុល្លារ ៕

Comments

Related posts