នៅតំបន់ភូមិសាស្ត្រជនជាតិដើមភាគតិចការវេតមានអនុវិទ្យាល័យជាលើកដំបូង

 

វិទ្យុជាតិកម្ពុជា៖ គឹមហឿន

IMG_2068

IMG_2062

IMG_2060

IMG_2061

IMG_2069

IMG_2061

IMG_2061

 

ស្ទឹងត្រែង៖ នៅភូមិស្រម៉ជនជាតិដើមភាគតិច(កាវែត)រស់នៅត្រូវបានអាជ្ញាធរស្រុកសៀមប៉ាងសហការជាមួយអង្គការដៃគូសាងសង់អនុវិទ្យាល័យជាលើកដំបូង សម្រាប់សិស្សបានរៀនសូត្រនៅត្រើយខាងកើតទន្លេ ដោយមិនបាច់ឆ្លងទូក ដ មករៀនឆ្ងាយ ដែលនាំឱ្យខកខានដល់ការសិក្សា។

         ក្នុងឱកាសចុះពិនិត្យសាលាអនុវិទ្យល័យនៅឃុំសេកុង ស្រុកសៀមប៉ាង  ខេត្តស្ទឹងត្រែងថ្ងៃទី១៥ ខែវិច្ឆិកា លោកផាន់យុត អភិបាល ស្រុកមានប្រសាសន៍ថា៖ដោយមើលឃើញភាពលំបាករបស់សិស្សនៅត្រើយខាងកើតនេះ រៀនជាប់បឋមសិក្សា  ត្រូវឆ្លងទូកដទៅរៀននៅត្រើយខាងលិចទើបអាជ្ញាធរស្រុកបានសហការជាមួយ   មន្ទីរ អប់រំយុវជននិងកីឡា ស្នើសុំទៅអង្គការភ្លែនអន្តរជាតិកម្ពុជា   បានជួយសាងសង់សាលារៀនបានមួយខ្នង៣បន្ទប់ នៅតំបន់នេះ។

   លោកបន្តថា៖នេះជាយន្តការមួយដែលយើងបានបង្ខិតសាលារៀនឱ្យកៀកលំនៅឋានរបស់ប្រជាពលរដ្ឋដើម្បីជំរុញដល់ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានបរិមាណច្រើន នៅភូមិភាគឦសានយើងនេះ    សំឡេង៖ អញ្ចឹងយើងសង្ឃឹមថាការកសាងអនុវិទ្យាល័យនេះ ជាការរួមចំណែកបណ្ដុះ បណ្ដាលធនធានមនុស្ស និងមានសារៈសំខាន់ សម្រាប់លើកកម្ពស់វិស័យអប់រំ  នៅភូមិភាគឦសាន និយាយជារួម  និយាយដោយឡែក បងប្អូនជនជាតិដើមភាគតិចនៅភាគ ឦសានយើង   នេះជាការយកចិត្តទុកដាក់មួយ  ហើយសង្ឃឹមថាធនធានមនុស្សនៅទីនេះ  នឹងមានការប្រែប្រួលឆាប់ៗនៅពេលខាងមុខនេះ។

      លោកចាន់សយ មេឃុំសេកុងបានទទួលស្គាល់ថា៖  នេះជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានព្រោះចង់ឱ្យវិស័យអប់រំមានភាពរីកចម្រើនឡើងនៅទីជនបទឆ្លើយតបទៅនិងកំណើនប្រជាពលរដ្ឋនៅក្នុងឃុំនេះ ។

     លោកបន្តថា៖កិច្ចការងារលើកកម្ពស់វិស័យអប់រំ  លោកសហការជាមួយអ្នកពាក់ព័ន្ធណែនាំទៅមាតាបិតា អាណាព្យាបាលឱ្យជំរុញលើកទឹកចិត្តនិងបង្កឱកាសដល់កូនចៅមករៀនឱ្យបានគ្រប់ៗគ្នាដើម្បីមានចំណេះវិជ្ជាខ្ពស់ខ្ពស់៖ 

សំឡេង៖ « ខ្ញុំជាមេឃុំក៏ដូចជាមេភូមិដែលនៅត្រើយខាងនេះផ្ទាល់  និងខិតខំប្រឹងប្រែងជំរុញឱ្យពួកគាត់មករៀនឲ្យបានគ្រប់ៗគ្នា   ពីមុនដោយសារ កត្តា ជីវភាពរបស់គាត់ពិតប្រាកដមែន  គឺពួកគាត់អាស្រ័យផលតាមបែបធម្មជាតិ   តែចាប់ពីពេលនេះទៅ   មានសាលា  អញ្ចេះខ្ញុំនឹងប្រឹងប្រែងទាំងអស់គ្នា   ទាំង លោកមេ ភូមិលោកនាយកសាលា   និងលើកទឹកចិត្ត កូនក្មួយ ដែលបានបោះបង់ចង់សាលា   និងឱ្យគាត់បានមករៀន។»

       លោកស្រីអ៊ុនសោភ័ណ្ឌតំណាងឱ្យប្រជាពលរដ្ឋនៅភូមិស្រម៉ឃុំសេកុងបានបញ្ជាក់ថា៖កន្លងមកមានកូនចៅប្រជាពលរដ្ឋខ្លះបានឈប់រៀនមែន  ដោយសារតែឪពុកម្តាយតម្រូវឱ្យកូនឆាប់មានគ្រួសារទាំងនៅវ័យសិក្សា   មួយវិញទៀតសាលារៀននៅឆ្ងាយពីផ្ទះផង។

     លោកស្រីបន្តថា៖ពេលមានសាលារៀននៅជិតក្នុងភូមិបែបនេះ  សង្ឃឹមថាពួកគាត់និងគិតពីអនាគតកូនចៅ  និងឱ្យកូនមករៀនមានចំណេះដឹងខ្ពង់ខ្ពស់ដូចគេឯង។

      សូមបញ្ចាក់ថា៖នៅភូមិស្រម៉មានប្រជាពលរដ្ឋជាជនជាតិដើមភាគតិចរស់នៅចំនួន៦៤០នាក់ស្មើនិង២០៩គ្រួសារ  ចំណែកសិស្សរៀនអនុវិទ្យាល័យមានចំនួន៣២ នាក់តែប៉ុណ្ណោះ៕

Comments

Related posts