លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រកាសនៅថ្ងៃទី២៣ ខែ វិច្ឆិកា ស្អែកនេះ

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២២ វិច្ឆិកា ២០២៣

IMG_2705

IMG_2703

MC លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នឹងត្រូវ ប្រកាស នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មុនការកំណត់  ដោយសារដំណើរការកំណែ និង ស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុត្រូវបានបញ្ចប់។
    យោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានប្រកាសមុនថ្ងៃកំណត់ ដោយសារ ដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុត្រូវបានបញ្ចប់ ដោយរលូនមុន កាលកំណត់។
       ក្រសួងនឹងធ្វើការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ឆ្នាំ២០២៣ ដោយបិទផ្សាយទៅតាមមណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia។
  សូមបញ្ចាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវបានប្រកាសនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និង តាមបណ្ដាខេត្តត្រូវបានប្រកាសនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Comments

Related posts