ការផ្សងប្រផ្នូលសម្រក់ទៀនជ័យបង្ហាញថា ឆ្នាំក្រោយបណ្ដាខេត្ត រាជធានីទាំង២៥ នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន


វិទ្យុជាតិកម្ពុជា៖ លោកស្រី សន សាវិន

c5-5

c-4

c2-8

c3-7

c4-5

c1-8
Mc៖ ផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ ដើម្បីចង់ដឹងនៅ ឧទកៈធារា ឬដំណើរទឹកភ្លៀងស្រាប់ឆ្នាំក្រោយឆ្នាំ២០២៤ បានបង្ហាញថា បណ្ដាខេត្ត រាជធានីទាំង២៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
លោកស្រីសន សាវិនអ្នកយកព័តមានយើងធ្វើសេចក្ដីរាយការណ៍អំពីរឿងនេះ៖
ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទក:ធារា ឬដំណើរទឹកភ្លៀង ដែលបានបា្ររព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាកាលពីរាត្រីពេញបូរមី ថ្ងៃ ១៥កើត ខែកត្តិក  ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។
បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការ:បូជា ដល់ព្រះរតន ត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុក្នុងព្រះរាជពិធីនេះរួចមក ការបួងសួងចង់ដឹងអំពីដំណើរទឹកភ្លៀងដែលបង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជាក្នុង២៥ខេត្តរាជធានីសម្រាប់ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងឆ្នាំ២០២៤ខាងមុខ ទទួលបានលទ្ធផលបណ្ដាខេត្ត រាជធានីទាំង២៥ នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។បន្ទាប់ពីការសម្រក់ទៀនរួចរាល់ ព្រាហ្មណ៍ព្រះរាជគ្រូនៃព្រះបរមរាជវាំង បានទូលថ្វាយ និងជម្រាបជូនឱ្យដឹងពីលទ្ធផលថា ៖
«១-ខេត្តកណ្ដាលដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២-ខេត្តកំពត ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៣-ខេត្តកំពង់ចាម ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀធ្លាក់ច្រើន។ ៤-ខេត្តកំពង់ធំ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម។ ៦-ខេត្តកំពង់ស្ពឺ ដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។ ៧-ខេត្តកែប ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៨-ខេត្តកោះកុង ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ៩-ខេត្តក្រចេះ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១០-ខេត្តតាកែវដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១១-ខេត្តបាត់ដំបង ដើមឆ្នាំមានទឹក ភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១២-ខេត្តបន្ទាយមានជ័យដើមឆ្នាំមានទឹកភ្លៀង ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៣-ខេត្ត ប៉ៃលិន ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់តិចនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៥-ខេត្តព្រៃវែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៦-ខេត្តព្រះវិហារ ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៧-រាជធានីភ្នំពេញ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។១៨-ខេត្តមណ្ឌលគិរី ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១៩-ខេត្តរតនគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្ដាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២០-ខេត្ត ស្វាយរៀង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ មានទឹកភ្លៀងធ្លាក់ច្រើន។ ២១-ខេត្តសៀមរាប ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យមនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៣-ខេត្តព្រះសីហនុ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំនិងចុងឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម។២៤-ខេត្តឧត្ដរមានជ័យ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិចកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។២៥-ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន»។

សូមបញ្ជាក់ថា៖ព្រះរាជពិធីសម្រក់ទៀនផ្សងប្រផ្នូលពីដំណើរទឹកភ្លៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើង ជារៀងរាល់ឆ្នាំ នៅរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកត្តិក នាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដ៏ទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ ហើយប្រជាកសិករខ្មែរមានជំនឿយ៉ាងមុតមំា ចំពោះព្រះរាជពិធីផ្សង ប្រផ្នូលនេះ ព្រោះពាក់ព័ន្ធទៅនឹងមុខរបរការងារកសិកម្មរបស់ពួកគាត់។
ព្រះរាជពិធីសម្រក់ទៀនព្យាករណ៍ដំណើរទឹកភ្លៀង បានបង្ហាញលទ្ធផលឱ្យដឹងថា កម្ពុជានឹងមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ នាឆ្នំាក្រោយនេះ សម្រាប់កសិករប្រកបការងារបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារ, ផ្គត់ផ្គង់សន្តិសុខស្បៀង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

Comments

Related posts