អ៊ីស្រាអែល ថាកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការ នៅទូទាំងតំបន់ហ្កាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_4164

IMG_4161

IMG_4163

អន្តរជាតិ៖ យោធាអ៊ីស្រាអែលបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកងទ័ពថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា គួបផ្សំជាមួយការទម្លាក់គ្រាប់បែកលើផ្នែកជាច្រើនដោយសម្លាប់ និងធ្វើឱ្យជនជាតិប៉ាឡេស្ទីនរាប់សិបនាក់រងរបួស ខណៈជនស៊ីវិលស្វែងរកទីជម្រកជ្រកកោនតាមផ្នែកខ្លះនៃភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមហាម៉ាសក៏បានអះអាងដែរថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបាននិងកំពុងប្រយុទ្ធជាមួយកងទ័ពអ៉ីស្រាអែល នៅចម្ងាយ ២ គីឡូម៉ែត្រពីទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលជនស៊ីវិលជាច្រើនកំពុងជ្រកកោនក្រោយពួកគេភៀសខ្លួនចេញពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល លើភាគខាងជើង។ យោធាអ៊ីស្រាអែលធ្លាប់បានបង្គាប់ឱ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់មួយចំនួនស្ថិតនៅក្នុង និងក្បែរទីក្រុង Khan Younis ប៉ុន្តែមិនបានប្រកាសពីការធ្វើប្រតិបត្តិការវាយលុកថ្មីណាមួយលើតំបន់ភាគខាងត្បូងនោះទេ។ លោក Daniel Hagari អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថា កងកម្លាំង IDF កំពុងបន្តពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅទូទាំងតំបន់ហ្កាហ្សា ដែលនេះជាសញ្ញាមួយបង្ហាញថាផែនការវាយលុកលើភាគខាងត្បូងនៃតំបន់ហ្កាហ្សារបស់អ៊ីស្រាអែលបានចាប់ផ្ដើមហើយ៕

Comments

Related posts