ប្រទេស ម៉ាឡេស៊ី មើល ឃើញ ពីការ ធ្លាក់ ចុះ យ៉ាង ខ្លាំង នៃ អាហារ សមុទ្រ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5278

IMG_5276

អន្តរជាតិ៖ យោងតាមនាយកដ្ឋានជលផល (DoF) បានឱ្យដឹងថា ការចាប់ត្រីសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងជិត ៣០០,០០០ តោនចាប់តាំងពីឆ្នាំ ២០១៦ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ស្ថិតិរបស់ DoF បានបង្ហាញថាអ្នកនេសាទរបស់ប្រទេសនេះរកបានត្រីចំនួន ១,៥៧ លានតោន និងប្រភេទសត្វសមុទ្រផ្សេងទៀតក្នុងឆ្នាំ ២០១៦។ ទោះជាយ៉ាងណាក៏ដោយបរិមាណនេះបានធ្លាក់ចុះ ៣% ជារៀងរាល់ឆ្នាំមកត្រឹម ១,៣១ លានតោនក្នុងឆ្នាំ ២០២២។ DoF បាននិយាយថា ទស្សនវិស័យសម្រាប់ឆ្នាំនេះក៏មានភាពអាប់អួរផងដែរ។ គេបានចាត់ទុកថាហេតុផលមួយក្នុងចំណោមហេតុផលដែលនៅពីក្រោយការធ្លាក់ចុះពី ២០២០ ដល់ ២០២២ គឺដោយសារតែផលប៉ះពាល់នៃកូវីដ-១៩ ដោយពន្យល់ថាជំងឺរាតត្បាតបានបណ្តាលឱ្យមានការផ្លាស់ប្តូរតម្រូវការរបស់អ្នកប្រើប្រាស់ បញ្ហាទីផ្សារ ការលំបាកផ្នែកដឹកជញ្ជូន និងការបិទខ្ទប់ជាដើម។ លោក Adnan Hussain អគ្គនាយក DoF បានអំពាវនាវឱ្យមានសកម្មភាពភ្លាមៗ ដើម្បីដោះស្រាយការធ្លាក់ចុះនេះ៕

Comments

Related posts