ប្រទេសថៃ៖ អាជីវកម្មទេសចរណ៍នឹងកើនឡើងនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_5474

IMG_5479

អន្តរជាតិ៖ បើតាមនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មរបស់ប្រទេសថៃបាននិយាយថា អាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ សុខភាព របៀបរស់នៅ និងសេវាកម្មកម្មវិធីឌីជីថលត្រូវបានចាត់ទុកថាមានជោគជ័យសម្រាប់ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយថា ការវិភាគចុងក្រោយបង្អស់នៃនិន្នាការអាជីវកម្មដោយផ្អែកលើចំនួន និងអត្រានៃការបង្កើត អត្រាទូទាត់ប្រាក់ ការកើនឡើងដើមទុនដែលបានចុះបញ្ជី និងកត្តាខាងក្រៅដូចជានិន្នាការប្រជាប្រិយភាព គោលនយោបាយរដ្ឋាភិបាល និងសន្ទស្សន៍សេដ្ឋកិច្ចបង្ហាញពីនិន្នាការរីកចម្រើន។ លោកស្រីបាននិយាយថា អាជីវកម្មទេសចរណ៍គួរតែទទួលបានអត្ថប្រយោជន៍ពីកត្តាគាំទ្រ ដូចជាវិធានការគាំទ្ររបស់រដ្ឋាភិបាល ដែលបណ្តាលឱ្យមានភ្ញៀវបរទេសចូលមកកាន់តែច្រើន។ អាជីវកម្មនៅក្នុងប្រភេទនេះរួមមានភោជនីយដ្ឋាន និងកន្លែងលក់អាហារ សណ្ឋាគារ រមណីយដ្ឋាន ខុនដូ ផ្ទះសំណាក់ មគ្គុទ្ទេសក៍ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ ការផ្លាស់ប្តូររូបិយប័ណ្ណ ការគ្រប់គ្រងព្រឹត្តិការណ៍ និងការប្រគំតន្ត្រី។ លោកស្រីបាននិយាយថា និន្នាការបង្ហាញថាអាជីវកម្មដែលរីកចម្រើនគឺភាគច្រើនស្របទៅនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងពិភពលោក ជាពិសេសនៅក្នុងតំបន់ដែលប្រឈមមុខនឹងការរីករាលដាលនៃជំងឺរាតត្បាត៕

Comments

Related posts