អ្នកស្លាប់កើនដល់ ៦២ នាក់បន្ទាប់ពីប្រទេសជប៉ុនរងគ្រោះរញ្ជួយដី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6959

IMG_6960

អន្តរជាតិ៖ នៅព្រឹកថ្ងៃពុធនេះអាជ្ញាធរជប៉ុនបានឱ្យដឹងថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៦២ នាក់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេនៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេជាមួយមនុស្សស្លាប់កើនដល់ ៦២ នាក់និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។ បើតាមមន្ត្រីក្នុងតំបន់ម្នាក់ទទួលខុសត្រូវលើការឆ្លើយតបទៅនឹងគ្រោះមហន្តរាយក្នុងខេត្ត Ishikawa មនុស្សច្រើនជាង ៣០០ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ក្នុងនោះមាន ២០ នាក់បានរងរបួសធ្ងន់។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដីមានបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត ៧,៦ រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះមកជប៉ុនបានកត់ត្រាការកើតមានរំញ័រសរុបយ៉ាងហោច ១៥៥ លើក។ អាជ្ញាធរជប៉ុនក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារ គេក៏បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕

Comments

Related posts