ប្រទេសតួកគីបានឃុំខ្លួនមនុស្ស ៣៣ នាក់ពីបទធ្វើចារកម្មឱ្យអ៊ីស្រាអែល

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_7058

IMG_7062

IMG_7059

អន្តរជាតិ៖ ប្រទេសតួកគីបានប្រកាសថា ខ្លួនបានឃុំខ្លួនមនុស្ស ៣៣ នាក់ដែលសង្ស័យថា បានរៀបចំផែនការចាប់ពង្រត់ និងធ្វើចារកម្មក្នុងនាមសេវាកម្មចារកម្មរបស់លោក Mossad របស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល និងខេត្តចំនួនប្រាំពីរផ្សេងទៀត។ គេមិនច្បាស់ទេថា តើពួកគេជាជនជាតិអ៊ីស្រាអែល ឬជនជាតិតួកគី ដែលគេចោទប្រកាន់ថា ធ្វើការជាមួយ Mossad ដែរឬទេ។ ការិយាល័យរបស់លោក Yerlikaya បានចេញផ្សាយវីដេអូដែលបង្ហាញពីភ្នាក់ងារសេវាសន្តិសុខ ប្រដាប់អាវុធបានទម្លុះទ្វារ និងវាយខ្នោះជនសង្ស័យនៅក្នុងផ្ទះរបស់ពួកគេ។ ការវាយឆ្មក់នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានព្រមានអំពី "ផលវិបាកធ្ងន់ធ្ងរ" ប្រសិនបើអ៊ីស្រាអែលព្យាយាមកំណត់ គោលដៅលើឥស្សរជនពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសតួកគី៕

Comments

Related posts