ការ លក់ រថយន្ត នាំ ចូល របស់ ប្រទេស កូរ៉េ ខាង ត្បូង បាន ធ្លាក់ ចុះ ៤,៤ ភាគរយ នៅ ឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b20-1

អន្តរជាតិ៖ ទិន្នន័យ ឧស្សាហកម្ម បាន បង្ហាញ  ថា ការ លក់ រថយន្ត នាំចូល របស់ កូរ៉េ ខាង ត្បូង បាន ធ្លាក់ ចុះ ក្នុង មួយ ខ្ទង់ កាលពី ឆ្នាំ មុន ដោយ សារ តែ មាន ការ ព្រួយ បារម្ភ អំពី ភាព មិន ប្រាកដប្រជា ខាង សេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមសមាគមអ្នកនាំចូល និងចែកចាយរថយន្តកូរ៉េ (KAIDA) បានឱ្យដឹងថា ចំនួនរថយន្តនាំចូលដែលលក់មានចំនួន ២៧១,០៣៤ គ្រឿងក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះ ៤,៤ ភាគរយបើធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយនេះបានកើតឡើងនៅពេលដែលអត្រាការប្រាក់ខ្ពស់និងបានជំរុញឱ្យមានការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានការធ្លាក់ចុះនៃតម្រូវការសម្រាប់រថយន្តប្រណីតបរទេស។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ជាប់ចំណាត់ថ្នាក់លេខមួយទាក់ទងនឹងការលក់រថយន្តនៅក្នុងប្រទេសកូរ៉េ ក្នុងចំណោមក្រុមហ៊ុនបរទេសដោយលក់បានចំនួន ៧៧,៣៩៥ គ្រឿងកាលពីឆ្នាំមុន។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយទៀតគឺ Mercedes-Benz ជាមួយនឹងការលក់ចំនួន ៧៦,៦៩៧ គ្រឿង បន្ទាប់មក Audi មាន ១៧,៨៦៨ គ្រឿង, Lexus មាន ១៣,៥៦១ គ្រឿង និង Porsche មាន ១១,៣៥៥ គ្រឿង។ ចំនួនម៉ូដែលឡានអ៊ឺរ៉ុបលក់នៅក្នុងប្រទេសនេះគឺ ២៣០,៩៧២ កាលពីឆ្នាំមុន ដែលស្មើនឹង ៨៥,២ ភាគរយនៃចំនួនសរុប។ ម៉ាកយីហោជប៉ុនបានកត់ត្រាទីផ្សារ ៨,៦ ភាគរយ និងអាមេរិក ៦,១ ភាគរយ៕

Comments

Related posts