អ៊ុយក្រែន អះអាងពីការវាយប្រហារចំគោលដៅយោធារុស្ស៊ី ២ កន្លែងនៅតំបន់គ្រីមៀ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b24

b23

អន្តរជាតិ៖ អ៊ុយក្រែនបាននិយាយថា កងកម្លាំងទ័ពអាកាសបានវាយប្រហារចំប៉ុស្តិ៍យោធារុស្ស៊ី ក្បែរទីក្រុង Sevastopol ដែលខ្លួនកំពុងកាន់កាប់លើទឹកដីអ៊ុយក្រែន នៅចម្ងាយជាង ២០០គីឡូម៉ែត្រពីទីក្រុងកៀវ និងការវាយប្រហារដាច់ដោយឡែកមួយទៀតលើអង្គភាពយោធារុស្ស៊ីនៅឯតំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាមវីដេអូពីបណ្តាញសង្គមដែលលោក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនបានផ្ញើចូលប្រព័ន្ធតេឡេក្រាមបង្ហាញឱ្យឃើញ នូវផ្សែងហុយចេញពីការផ្ទុះមួយក្បែរទីក្រុងកំពង់ផែ Sevastopol ក្នុងតំបន់គ្រីមៀ ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី។ ក្រៅពីនោះក៏មានរូបភាពមួយសន្លឹកដែលសរសេរថា មូលដ្ឋានយោធារុស្ស៊ី នៅទីក្រុង Yevpatoria បានរងនូវការវាយប្រហារមួយ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា អង្គភាពការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ៣៦គ្រឿងនៅតំបន់គ្រីមៀ។ គួរបញ្ជាក់ថា អ៊ុយក្រែនបានបង្កើនការវាយប្រហារលើតំបន់គ្រីមៀ ដែលរុស្ស៊ីកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ ២០២៤ ក្នុងបំណងបំផ្លាញសមត្ថភាពយោធារបស់រុស្ស៊ី និងបង្ខំកងនាវារបស់ខ្លួនដកថយចេញពីសមុទ្រខ្មៅ៕

Comments

Related posts