សហរដ្ឋអាមេរិករំលឹកខួប ៣ ឆ្នាំនៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ជាមួយការដាក់ទណ្ឌកម្មបន្ថែម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9443

IMG_9441

IMG_9438

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើរបបសឹកមីយ៉ាន់ម៉ាជាការរំលឹកដល់ខួប ៣ ឆ្នាំនៃការធ្វើរដ្ឋប្រហារយោធាជាមួយការកំណត់គោលដៅលើក្រុមហ៊ុនចំនួន២ និងបុគ្គលជាច្រើននាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរបបសឹក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថាទណ្ឌកម្មកាលពីថ្ងៃពុធ គឺមានគោលដៅលើក្រុមហ៊ុនសម្ព័ន្ធ Shwe Byain Phyu Group of Companies រួមទាំងម្ចាស់ក្រុមហ៊ុននេះឈ្មោះ Thein Win Zaw ភរិយាបស់លោក និងកូន ២នាក់ទៀត។ តាមក្រសួងហិរញ្ញវត្ថុអាមេរិកក្រុមហ៊ុននេះបាននាំចូល និងចែកចាយប្រេងឥន្ធនៈសម្រាប់យោធាមីយ៉ាន់ម៉ា និងមានទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុន Myanmar Economic Holdings Ltd គ្រប់គ្រងដោយយោធា ដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២១។ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Myanmar Five Star Line ផងដែរដោយចោទថាក្រុមហ៊ុនមួយនេះដឹកសម្ភារៈសម្រាប់ផលិតអាវុធឱ្យយោធាមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយផងនោះបានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែ ៣ ឆ្នាំក្រោយរដ្ឋប្រហារនេះ របបសឹកយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មាន ចំពោះអំណាចរបស់ខ្លួនដោយបានបាត់បង់ទឹកដីជាបន្តបន្ទាប់ទៅឱ្យក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច៕

Comments

Related posts