លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យនាវាចម្បាំង ខណៈកូរ៉េខាងជើងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-183

a5-194

a6-184

អន្តរជាតិ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានធ្វើទស្សន កិច្ចចុះត្រួតពិនិត្យទៅកាន់មូលដ្ឋានសាងសង់នាវាមួយ ដើម្បីជំរុញសមត្ថភាពកងទ័ពជើងទឹករបស់លោក ខណៈទីក្រុងព្យុងយ៉ាងកំពុងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យនាវាចម្បាំងនៅឯមូលដ្ឋានសាងសង់នាវា Nampho ជាមួយការសង្កត់ធ្ងន់ដូច្នេះថា "ការពង្រឹងសមត្ថភាពកងទ័ពជើងទឹកជារឿងសំខាន់បំផុត ដើម្បីការពារអធិបតេយ្យដែនសមុទ្ររបស់កូរ៉េខាងជើង និងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម"។ លោក គីម ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាកម្មករនៅឯមូលដ្ឋានសាងសង់នាវា Nampho នឹងទទួលបានជោគជ័យក្នុងការផលិតនាវាចម្បាំងលំដាប់ពិភពលោក នៅពេលអនាគត។ ក្នុងសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា អំឡុងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានសាងសង់នាវា Nampho ស្ថិតនៅចម្ងាយ ៦៥គីឡូម៉ែត្រពីភាគនិរតីទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមើលនាវាចម្បាំងជាច្រើនប្រភេទដែលកំពុងស្ថិតនៅក្រោមការសាងសង់។ គួរបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអាវុធយុទ្ធសាស្ត្ររបស់លោក គីម ជុងអ៊ុន រួមជាមួយមីស៊ីលល្បឿនលឿនជាងសំឡេង ផ្កាយរណបចារកម្ម និងមីស៊ីលបាលិស្ទីគអន្តរទ្វីបប្រើឥន្ធនៈរឹង ដែលលោកផ្ទាល់បានប្រកាសអំឡុងសមាជគណបក្សពលករកាលពីឆ្នាំ ២០២១៕

Comments

Related posts