ក្រសួងសុខាភិបាលហាម៉ាស៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាកើនដល់ ២៧,៥៨៥ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a25-39

a26-37

អន្តរជាតិ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តបានកើនឡើងដល់ ២៧,៦៨៥នាក់ និង ៦៦,៩៧៨ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និង ១៤៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងខ្វះក្រុមការងារជួយសង្គ្រោះបន្ទាន់។ សាក្សីបានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា កងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះអគារលំនៅឋានមួយ និងបានបំផ្លាញផ្ទះមួយខ្នងដែលនៅជិតមន្ទីរពេទ្យរដ្ឋ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ ជុំវិញបញ្ហានេះដែរ បក្សពួកប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា សមាជិករបស់ពួកគេបានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅទីក្រុង Khan Younis៕

Comments

Related posts