ការ លក់ រថយន្ត នាំ ចូល របស់ ប្រទេស កូរ៉េ ខាង ត្បូង បាន ធ្លាក់ ចុះ ១៩,៤ ភាគរយ ក្នុង ខែ មករា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a22-52

a21-59

អន្តរជាតិ៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញថា នៅក្នុងខែមករា ការលក់រថយន្តនាំចូលរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះពីរខ្ទង់ ដោយសារតែការកើនឡើងនៃការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោង តាម សមាគម អ្នក នាំ ចូល និង ចែកចាយ រថយន្ត កូរ៉េ (KAIDA) បាន ឱ្យដឹង ថា ចំនួន រថយន្ត នាំ ចូល ដែល ដាក់លក់ មាន ចំនួន ១៣,០៨៣ គ្រឿង ក្នុង ខែ មករា ធ្លាក់ ចុះ ១៩,៤ ភាគរយបើ ធៀប នឹង ខែ ដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការកាត់បន្ថយចំនួនពីរខ្ទង់បានកើតឡើងនៅពេលដែលអត្រាការប្រាក់ខ្ពស់នៅក្នុងសេដ្ឋកិច្ចនិងបានជំរុញឱ្យមានការព្រួយបារម្ភអំពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យតម្រូវការរថយន្តប្រណីតបរទេសបានធ្លាក់ចុះ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW ជាប់ចំណាត់ថ្នាក់លេខមួយទាក់ទងនឹងការលក់រថយន្តនៅប្រទេសនេះក្នុងចំណោមក្រុមហ៊ុនបរទេសដោយលក់បាន ៤,៣៣០ គ្រឿងក្នុងខែមករា។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយទៀតគឺ Mercedes-Benz ដែលលក់បានចំនួន ២,៩៣១ គ្រឿងបន្ទាប់មកLexus មាន៩៩៨ គ្រឿង, Volvo មាន ៩៦៥ គ្រឿង, Toyota មាន ៧៨៦ គ្រឿង និងម៉ាក Porsche មាន ៦៧៧ គ្រឿង។ ចំនួនសរុបដែលបានលក់នៅក្នុងខែមករាគឺ ១០,១៦៤ ស្មើនឹង ៧៧,៧ ភាគរយ។ ម៉ាកយីហោជប៉ុនមានចំនួន ១៥ ភាគរយនិងអាមេរិកមានចំនួន ៧,៣ ភាគរយ៕

Comments

Related posts