ការនាំចេញកសិ-រុក្ខាប្រមាញ់- នេសាទរបស់វៀតណាមបានកើនឡើង ៨០% ក្នុងខែមករា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-125

a12-138

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍ដោយដកស្រង់សម្តីរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការនាំចេញ កសិ-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាមក្នុងខែមករាមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ៨០ ភាគរយដល់ ៥,១៤ ពាន់លានដុល្លារអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា នៅក្នុងខែនេះ ប្រាក់ចំណូលនាំចេញសម្រាប់ផលិតផលព្រៃឈើមានចំនួន ១,៤៩ ពាន់លានដុល្លារដែលកើនឡើង ៧៣ ភាគរយ។ គ្រឿងសមុទ្រមានចំនួន ៧៣០ លានដុល្លារ កើនឡើង ៦១ ភាគរយ និងផលិតផលកសិកម្មមាន ២,៧១ ពាន់លានដុល្លារ កើនឡើង ៩៤ ភាគរយ។ ក្រសួងបាននិយាយថា ប្រទេសចិនគឺជាអ្នកប្រើប្រាស់ធំបំផុតនៃផលិតផលកសិ-រុក្ខា ប្រមាញ់-នេសាទរបស់វៀតណាម ដែលមានចំនួន ២៣ ភាគរយនៃចំនួនសរុប ឬកត់សម្គាល់ការកើនឡើងប្រចាំឆ្នាំចំនួន ១០៦ ភាគរយ ហើយនៅឆ្នាំ ២០២៣ ការនាំចេញកសិផល-រុក្ខាប្រមាញ់-នេសាទរបស់វៀតណាមមានចំនួនជាង ៥៣,២ ពាន់លានដុល្លារ កើនឡើង ៩,៣% ពីមួយឆ្នាំទៅមួយឆ្នាំ៕

Comments

Related posts