អតិផរណារបស់ប្រទេសថៃមានកម្រិតទាបបំផុតក្នុងរយៈពេល ៣៥ ខែ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a-180

a1-204

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណារបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នា ដោយឈានដល់កម្រិតទាបរយៈពេល ៣៥ ខែ ក្នុងខែមករា ដោយសារការឧបត្ថម្ភធនថាមពលរបស់រដ្ឋាភិបាល និងតម្លៃអាហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជាសូចនាករសំខាន់ នៃអតិផរណាបានធ្លាក់ចុះ ១,១១ ភាគរយបើធៀបនឹងឆ្នាំមុនក្នុងខែមករា បន្ទាប់ពីការធ្លាក់ចុះ ០,៨៣ ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ការផ្គត់ផ្គង់ទីផ្សារកាន់តែប្រសើរ និងមូលដ្ឋានប្រកួតប្រជែងខ្ពស់ បានរួមចំណែក ដល់ ការធ្លាក់ចុះតម្លៃអាហារស្រស់ ដែលជាហេតុធ្វើឱ្យអត្រាអតិផរណាធ្លាក់ចុះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះតម្លៃទំនិញ និងសេវាកម្មផ្សេងទៀត បានបន្ត ផ្លាស់ប្តូរក្នុងទិសដៅធម្មតាមួយ។ កំណើន អតិផរណា នៅ ខែ មករា ស្ថិត នៅ ក្រោមគោលដៅ របស់ ធនាគារ ជាតិ ថៃ ពី ១-៣ ភាគរយ សម្រាប់ ខែ ទី ប្រាំបួន។ សន្ទស្សន៍ CPI ស្នូលដែលមិនរាប់បញ្ចូលតម្លៃអាហារឆៅ និងថាមពលបាន ធ្លាក់ចុះមកត្រឹម ០,៥២ ភាគរយនៅក្នុងខែមករា ពី ០,៥៨ ភាគរយនៅក្នុងខែធ្នូ។  លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួង បាននិយាយថា មិនមានការព្រួយបារម្ភអំពីបញ្ហាអតិផរណាទេ ដោយសារអត្រាស្នូលនៅតែវិជ្ជមាន៕

Comments

Related posts