"កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ប្រជាជន" ទទួលឆ្នាំថ្មីឆ្នាំរោងជាមួយទស្សនិកជនទូទាំងពិភពលោក


ថ្ងៃនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ជាថ្ងៃចុងក្រោយនៃប្រតិទិនតាមចន្ទគតិរបស់ប្រទេសចិន។ នៅវេលាម៉ោង ៨ ល្ងាចនៅទីក្រុងប៉េកាំង កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន(ហៅកាត់ថា "កម្មវិធីរាត្រីសមោសរ") ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបជាមួយទស្សនិកជនទូទាំងពិភពលោកតាមការគ្រោងទុក។អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ "កម្មវិធីរាត្រីសមោសរ"នេះ បានផ្ទុកនូវមនោសញ្ចេតនាដ៏ពិសេសរបស់ប្រជាជនចិននៅជុំវិញពិភពលោក ដែលមិនអាចខ្វះបានសម្រាប់ប្រជាជនចិនក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន។ ជាពិសេស អង្គការសហប្រជាជាតិបានកំណត់ពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ដោយបានផ្តល់សារៈសំខាន់ជាសកលសម្រាប់ "កម្មវិធីរាត្រីសមោសរ"នេះ។
"កម្មវិធីរាត្រីសមោសរ"ឆ្នាំ ២០២៤ ប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពី"កម្មវិធីរាត្រីសមោសររបស់ប្រជាជន"ដែលអញ្ជើញប្រជាជនសាមញ្ញមកពីគ្រប់វិស័យក្នុងប្រទេសចិនក្លាយជាតួឯកនៃ "កម្មវិធីរាត្រីសមោសរ"ឆ្នាំ២០២៤នេះ ។ កម្មវិធីទាំងមូលគឺពោរពេញទៅដោយស្មារតីនៃយុគសម័យថ្មីដែលមានកម្លាំងរស់រវើក និងបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាជនចិនក្នុងការស្វែងរកជីវភាពកាន់តែប្រសើរឡើង។
"កម្មវិធីរាត្រីសមោសរ"ឆ្នាំ២០២៤នេះ ក៏បានបង្កើតប្រព័ន្ធផលិតកម្មHDដែលរួមបញ្ចូលទាំងសិប្បនិម្មិត និងពិតៗ ដោយបង្កើតជាសាលស្ទីឌីយ៉ូ "កម្មវិធីរាត្រីសមោសរ" ឱ្យទៅជាវេទិកាដ៏ទាក់ទាញ និងអស្ចារ្យមួយ។
នៅឆ្នាំ ២០២៤ នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតសាខាទីតាំងកម្មវិធីនៅទីក្រុង Shenyang  ខេត្តLiaoning ទីក្រុងChangsha  ខេត្ត Hunan  ទីក្រុងXi'an  ខេត្ត Shaanxi និងទីក្រុងKashgar ភូមិភាគស្វយ័តស៊ីនជាំង  ដែលរមជាមួយទីតាំងធំនៅទីក្រុងប៉េកាំង ដើម្បីបង្ហាញនូវ"កម្មវិធីរាត្រីសមោសរ"ឆ្នាំរោងដែលបង្កប់នូវវប្បធម៌ប្រជាប្រិយដ៏សម្បូរបែបនៅទូទាំងប្រទេសចិន។
"កម្មវិធីរាត្រីសមោសរ"ឆ្នាំនេះ ក៏ជាកម្មវិធីទូទាំងពិភពលោកផងដែរ។ជាមួយនឹងបទចម្រៀង«ចែករំលែកសុភមង្គល» អ្នកប្រើអ៊ីនធឺណេតជុំវិញពិភពលោកបានរាំលេងតាមចង្វាក់ភ្លេងប្រធានបទឆ្នាំរោង បរិយាកាសអ៊ូអរបុណ្យចូលឆ្នាំចិនបានសាយភាយពាសពេញពិភពលោក។ យប់នេះ អេក្រង់ ជាង ៣០០០ នៅក្នុងប្រទេសចំនួន៤៩ និងទីក្រុងចំនួន ៩០ នៃទ្វីបចំនួន ៦ នឹងធ្វើការផ្សាយផ្ទាល់ និងរាយការណ៍ពី "កម្មវិធីរាត្រីសមោសរ" របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយទស្សនិកជនរាប់ពាន់នាក់នៅក្រៅប្រទេសនឹងចែករំលែកភាពសប្បាយរីករាយនិងសិរីមង្គលនៃបុណ្យចូលឆ្នាំចិន។ .
ទស្សនិកជនជុំវិញពិភពលោកចែករំលែកនូវភាពទាក់ទាញពិសេសនៃពិធីបុណ្យចូលឆ្នាំចិននិងវប្បធម៌ចិន ជាមួយនឹងបទចម្រៀងកម្សាន្តសប្បាយ និងសូមស្វាគមន៍ទទួលឆ្នាំថ្មីដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំជាមួយគ្នា៕

IMG_20240209_202832_202IMG_20240209_202831_854IMG_20240209_202831_592IMG_20240209_202831_671

IMG_20240209_202831_867

Comments

Related posts