នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១,១%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-180

a10-149

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិរបស់ប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ១,១ ភាគរយមកត្រឹម ៣០,៣៤២ តោនក្នុងខែធ្នូ ឆ្នាំ ២០២៣ បើធៀបនឹងខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានបង្ហាញថា ការផលិតកៅស៊ូធម្មជាតិបានថយចុះ ០,៧ ភាគរយ។ ស្តុកកៅស៊ូធម្មជាតិសរុបក្នុងខែធ្នូ ឆ្នាំ ២០២៣ បានកើនឡើង ១១ ភាគរយដែលមាន ១៩១,៣២០ តោន៕

Comments

Related posts