អាជ្ញាធរស្រុកសេសានសហការជាមួយ គណៈកម្មការទន្លេមេគង្គរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាល

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន
ស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសានសហការជាមួយគណៈកម្មការទន្លេមេគង្គ និងភាគីកូរ៉េម្ចាស់ជំនួយ  រួមគ្នាអនុវត្តន៍ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលដោយរៀបចំឱ្យមានប្រព័ន្ធទឹកស្អាត និងផ្នែកសន្តិសុខស្បៀង  ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។
       ក្នុងកម្មវិធីស្រង់ទិន្នន័យពាក់ព័ន្ធស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១៩កុម្ភៈឆ្នាំ២០២៤លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបានគាំទ្រចំពោះគម្រោងនេះព្រោះបានផ្តល់នូវសមិទ្ធផលពាក់ព័ន្ធ ការអភិវឌ្ឍ ប្រព័ន្ធទឹកស្អាតប្រើប្រាស់ និងផ្នែកវិស័យកសិកម្មទាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង  ។    
      លោកឈាងហុងប្រធាននាយកដ្ឋានគណៈកម្មការទន្លេមេគង្គបានបញ្ជាក់ថា៖ នេះជាការរួមគ្នាអនុវត្តផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋភិបាលនៅឆ្នាំ២០២៥ ធ្វើឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់  មានបច្ចេកទេសដាំដុះ ដំណាំកសិកម្ម  សម្រាប់ធ្វើការអភិវឌ្ឍផ្នែកសន្តិសុខស្បៀងប្រចាំគ្រួសារនីមួយៗ ។
   លោកបន្តថា៖នៅជំហានដំបូងនេះក្រុមការងារបានជួបប្រជាពលរដ្ឋធ្វើការពិគ្រោះគ្នាស្វែងយល់ពីមុខរបរតម្រូវការជីវភាពប្រចាំថ្ងៃនិងស្រង់ទិន្នន័យយកទៅដាក់បង្ហាញខាងភាគីកូរ៉េឱ្យគាត់ជួយទៅតាមអ្វីដែលបានសន្យា។
លោកលើកឡើងដូច្នេះថា៖«អ៊ីចឹងផ្អែកលើកការពិនិត្យពិចារណា នៃស្ថានភាពគម្រោងនិងទស្សនៈទានយើងអាចដឹងអំពីគំនិត របស់ខាងភាគីកូរ៉េ ដើម្បីសុំការគាំទ្រពីកាត់ ហើយគាត់ពិចារណា  ថាសមស្របហើយគាត់និងជួយដូចអ្វីដែលគាត់បានសន្យាពីមុន។»
    លោកចាន់កន ជាសមាជិកគម្រោង នៅឃុំស្តៅបានបញ្ជាក់ថា៖ប្រជាពលរដ្ឋយើងរំពឹងទុកថា  គម្រោងនេះនឹងបានជួយស្តារសេដ្ឋកិច្ចគ្រួសារបាន  ហើយប្រជាកសិករយើងនិងខិតខំប្រឹងប្រែងចូលរួមអនុវត្តគម្រោងឱ្យអស់ពីសមត្ថភាព។
   លោកបញ្ជាក់ថា៖ « ខ្ញុំត្រេកអរមែនទែន  បើបានគម្រោងហ្នឹងធ្លាក់មក ខ្ញុំនិងធ្វើឱ្យបាន ដូចជាការដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វអីហ្នឹង។»
        សូមបញ្ជាក់ថា៖ប្រព័ន្ធទឹកស្អាត និងផ្នែកសន្តិសុខស្បៀងនេះ គណៈកម្មការទន្លេមេគង្គនិងដៃគូផ្នែកអភិវឌ្ឍប្រទេសកូរ៉េ   ត្រូវចំណាយថវិកា៥០ម៉ឺនដុល្លារ  សម្រាប់អភិវឌ្ឍគម្រោង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទីជនបទបន្ថែម៕photo_2024-02-20_06-32-57 (3)photo_2024-02-20_06-32-57 (3)

photo_2024-02-20_06-32-57

Comments

Related posts