ថ្នាក់ដឹកនាំនិងមន្ត្រីរាជក្រសួងព័ត៌ មានគាំទ្រចំពោះការដាក់ចេញវិធាន ការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២១.០២.២០២៤

IMG_0916

IMG_0917

IMG_0915-1

       ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ ដើម្បីចូលរួមកាត់បន្ថយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈដែលគ្រោះថ្នាក់បណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿង ញៀន នៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភ ។
  ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិ ការក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបទបញ្ជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធ ភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកង កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដោយបានបញ្ជាដាច់ខាត ឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនការត្រួត ពិនិត្យជាប្រចាំចំពោះមន្ត្រី ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។ ក្នុងនោះប្រសិនបើរកឃើញថា មន្ត្រីរាជការ មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ ។
   ឯកឧត្ដមបានបន្តថា ចំពោះវិធានការទាំងនេះ គឺពិតជាល្អប្រសើរ ដែលនឹងចូលរួមចំណែកធ្វើឱ្យស្ថាប័នមានការរីកចម្រើន និងមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ ស្របតាមកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឱ្យមានសុខភាពល្អប្រកបដោយសក្តានុ ពល ដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព ។
 « ចំពោះកិច្ចការងារនេះ ខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានការគាំទ្រយ៉ាងខ្លាំង ដែលកាលពីថ្ងៃទី២០ ខែកុម្ភៈ គ្រាន់តែមានការដាក់ចេញនូវបទបញ្ជាលើបណ្ដាញសង្គមនានា គឺមានប្រជាជនគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដោយសារបញ្ហាគ្រឿងញៀននេះ គឺផ្តល់ផលលំបាកយ៉ាងច្រើនដល់សង្គមជាតិ ជាពិសេសដល់គ្រួសារនីមួយៗ ដែលមានបងប្អូនក៏ដូចជាមន្ត្រីរាជការឬក៏ញាតិមិត្ត ដែលបានប្រើប្រាស់ ដែលធ្វើឱ្យប្រទេសជាតិយើងមានបញ្ហាធ្ងន់ធ្ងរ  ដូច្នេះជាការលើកទឹកចិត្តដល់មន្ត្រីរាជការយើង គឺសូមឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាជនទាំងអស់ មេត្តាកុំសាកល្បង កុំបៀតបៀន ឬប្រើប្រាស់គ្រឿងញៀន ហើយមន្ត្រីរាជការក៏ជាភ្នែកជាច្រមុះសម្រាប់ថ្នាក់ដឹកនាំផងដែរ បើមានបងប្អូនណាប្រើប្រាស់គ្រឿងញៀន ឬអ្នកណាមួយជួញដូរគ្រឿងញៀន គឺយើងត្រូវធ្វើការរាយការណ៍ដោយសម្ងាត់ ហើយខ្ញុំជឿជាក់ថា មន្ត្រីរាជការយើងទាំងអស់និងគាំទ្រចំពោះចំណាត់ការនេះ » ។ 
លោក សារុន មុនីរ័ក្ស អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលនេះគឺជាវិធានការដ៏ល្អ ក្នុងការជៀសវាង និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយមន្រ្តីរាជការ ក៏បានចូលរួមចំណែកក្នុងការកាត់ បន្ថយអត្រាប្រើប្រាស់គ្រឿងញៀន ដើម្បីធានាប្រសិទ្ធភាពការងារ ។
ជាមួយគ្នានេះដែរកញ្ញា អ៊ុន នីនិច មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក៏លើកឡើងពីការពេញចិត្តចំពោះបទបញ្ជាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យអត្រានៃការប្រើប្រាស់និងជួញដូរគ្រឿងញៀនមានការថយចុះ ។  
« សម្រាប់នាងខ្ញុំផ្ទាល់ក្នុងនាមជាមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាងខ្ញុំគាំទ្រយ៉ាងពេញទំហឹងទៅលើការចាត់វិធានការថ្មីរបស់រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីប្រកាស ឱ្យមន្ត្រីរាជការស៊ីវិលធ្វើការតេស្តស្វែងរកសារធាតុញៀន នៅតាមក្រសួង ស្ថាប័នផ្សេងៗ ពីព្រោះថាការធ្វើបែបនេះ គឺជាការពង្រឹងការងារឱ្យកាន់តែច្បាស់ លាស់ និងមានប្រសិទ្ធភាព ហើយក្នុងនាមយើងជាមន្ត្រីរាជការ យើងក៏ជាគំរូទៅដល់ប្រជាពលរដ្ឋទូទៅផងដែរ ។ 
កញ្ញា បានបន្តទៀតថា ចំពោះការដាក់ចេញវិធានការ ក៏ដូចជាជំរុញការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ឱ្យកាន់តែទូលំទូលាយនិងផុសផុល គឺជាចំណុចដ៏ល្អបំផុត ដើម្បីក្រើនរំឭកទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ កុំឱ្យសាក ល្បងប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀនខុសច្បាប់ ដែលវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារ និងសង្គមជាតិទាំងមូល ។

សូមបញ្ជាក់ថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ៕

Comments

Related posts