សហរដ្ឋអាមេរិក បដិសេធការបោះ ឆ្នោត បទឈប់បាញ់ របស់ អង្គការ សហប្រជាជាតិ ខណៈ អ៊ីស្រាអែល បន្តការវាយប្រហារលើតំបន់ ហ្គាហ្សា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0941-1

IMG_0944

IMG_0948-1

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើតំបន់ហ្គាហ្សា ខណៈសហរដ្ឋអាមេរិកបោះឆ្នោតវេតូប្រឆាំងនឹងដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលអំពាវនាវឱ្យមានបទឈប់បាញ់មួយសម្រាប់ដែនដីប៉ាឡេស្ទីន ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះ ស្រាយដោយប្រទេសអាល់ហ្សេរី អំពាវនាវឱ្យមានបទឈប់បាញ់ ភ្លាមៗមួយ និងការដោះលែងចំណាប់ ខ្មាំងទាំងអស់ដែលត្រូវបានចាប់ ពង្រត់ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដោយគ្មានលក្ខខណ្ឌ។ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ មានប្រទេសចំនួន ១៣បានបោះឆ្នោតគាំទ្រដោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ រីឯអង់គ្លេសបោះឆ្នោត អនុប្បវាទ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានហៅការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ UN លើដំណោះស្រាយនេះជាការស្រមើស្រមៃ និងគ្មានទំនួលខុសត្រូវ។ ការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិក ដែលជាលើកទី៣ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងមក ការបោះឆ្នោតនេះអាចនឹងបំផ្លាញដល់កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់បណ្ដោះអាសន្នមួយរវាងសហរដ្ឋអាមេរិក អេហ្ស៉ីប និងកាតា។ ការវេតូរបស់សហរដ្ឋអាមេរិកទទួលរងការរិះគន់ពីបណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានចិន រុស្ស៊ី អារ៉ាប៊ីសាអូឌីត រួមទាំង សម្ព័ន្ធមិត្តរបស់អាមេរិក គឺបារាំង និងស្លូវេនីផងដែរ៕

Comments

Related posts