ផ្កាអ័រគីដេរបស់ម៉ាឡេស៊ីបានចាត់ ទុកថាជាការនាំចេញដ៏មានសក្តានុពល

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1012

IMG_1017

IMG_1013

អន្តរជាតិ៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការនាំចេញផ្កាអ័រគីដេរបស់ម៉ាឡេស៊ីអាចរួមចំណែកដល់ទៅ ៨៣៦,៨២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំដល់ឧស្សាហកម្មដាំផ្ការបស់ប្រទេស ដោយសារតម្រូវការខ្ពស់ពីប្រទេសផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Mohamad Nizam Malik ប្រធាននាយកដ្ឋានឧស្សាហកម្មបន្លែកសិកម្មបាននិយាយថា ប្រទេសជាតិត្រូវការធ្វើកសិកម្មផ្កាអ័រគីដេចំនួន ១២០ ហិកតាដើម្បីបំពេញតម្រូវការ។ លោកបាននិយាយថា "បច្ចុប្បន្នមានកសិដ្ឋានផ្កាអ័រគីដេចំនួន ៥០ ដែលគ្រប់គ្រងដោយសហគ្រិនក្នុងស្រុកដែលបានផ្តល់ទិន្នផល ហើយយើងរំពឹងថាកសិដ្ឋានផ្កាអ័រគីដេកាន់តែច្រើននឹងត្រូវបានបង្កើតឡើង"។ លោកបានកត់សម្គាល់ថា ផ្កាអ័រគីដេម៉ាឡេស៊ីត្រូវបានគេស្វែងរកនៅក្នុងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា រួមទាំងប្រទេសអារ៉ាប់រួម និងកាតា ក្រៅពីតម្រូវការដែលមានស្រាប់ពីប្រទេសផ្សេងទៀតដូចជាសិង្ហបុរី៕

Comments

Related posts