ការ នាំ ចេញ របស់ ថៃ បាន ហក់ ឡើង ១០% ដែល ខ្ពស់ បំផុត ក្នុង រយៈ ពេល ១៩ ខែ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a36

a35-1

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញរបស់ប្រទេសថៃបានពង្រីកសម្រាប់រយៈពេលប្រាំមួយខែជាប់គ្នាក្នុងខែមករា ដោយសារការងើបឡើងវិញនៃឧស្សាហកម្មអេឡិចត្រូនិក និងការកើនឡើងនៃការដឹកជញ្ជូនកសិកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។  បើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើង ១០% កាលពីខែមុន បើធៀបនឹងឆ្នាំមុន ដែលមាន ២២,៦៤ ពាន់លានដុល្លារអាមេរិក ដែលជាល្បឿនខ្លាំងបំផុតក្នុងរយៈពេល ១៩ខែ។ ការនាំចេញរបស់ប្រទេសថៃទៅកាន់ទីផ្សារចម្បងបានកើនឡើង ១០,៥% ជាមួយនឹងកំណើននៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក ចិន ជប៉ុន និងសហភាពអឺរ៉ុប។ ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញកសិផលបានកើនឡើង ១៤% បើធៀបនឹងឆ្នាំមុន ដោយសារការកើនឡើង ៤៥,៩% នៃតម្លៃដឹកជញ្ជូនអង្ករ និងទំនិញកសិឧស្សាហកម្ម ៣,៨ ភាគរយ។ ការនាំចេញផលិតផលឧស្សាហកម្មបានកើនឡើង ១០,៣% និងការកើនឡើង ៣២,២ ភាគរយនៃការនាំចេញកុំព្យូទ័រ ឧបករណ៍ និងគ្រឿងបន្លាស់៕

Comments

Related posts