ទឹកប្រាក់ប្រហែល ៣០០ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់ជំរុញវិស័យកសិកម្មអាហ្វហ្គានីស្ថាន

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1941

IMG_1936-1

IMG_1939

 

អន្តរជាតិ៖ ក្រសួងកសិកម្ម ធារាសាស្ត្រ និងបសុសត្វបាននិយាយថា ប្រាក់សរុបចំនួន ២,២ ពាន់លានអាហ្វហ្គានីស្ថាន (ប្រហែល ៣០០ លានដុល្លារ) ត្រូវបានបម្រុងទុកសម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលមានវិបត្តិដោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក Mawlawi Attaullah Omari រដ្ឋមន្ត្រីស្តីទីសម្រាប់កសិកម្ម ប្រព័ន្ធធារាសាស្រ្ត និងបសុសត្វ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសក្រីក្រ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី ៩ នៃមូលនិធិអភិវឌ្ឍន៍កសិកម្ម (ADF) ដែលជាស្ថាប័នហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋាភិបាលដែលគាំទ្រកសិករ ការចិញ្ចឹមសត្វ និងកសិពាណិជ្ជកម្ម ដើម្បីបង្កើនផលិតផលកសិកម្មនៅក្នុងប្រទេស។ បើយោងតាមទីភ្នាក់ងារជំនួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មនុស្សជិត ១៦ លាននាក់កំពុងប្រឈមមុខនឹងអសន្តិសុខ ស្បៀង។ អាហ្វហ្គានីស្ថានត្រូវបានគេរាយការណ៍ថា ត្រូវការស្រូវសាលី ៦,៥ លានតោនក្នុងមួយឆ្នាំ ហើយប្រទេសនេះបានប្រមូលផលស្រូវសាលី បាន៥ លានតោនមកទល់ពេលនេះ៕

Comments

Related posts