ស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការផ្តល់ព័ត៌មានអំពីផលិតផលរបស់កសិករទៅមន្ត្រីកសិកម្ម»

IMG_20240311_185638_517សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ការផ្តល់ព័ត៌មានអំពីផលិតផលរបស់កសិករទៅមន្ត្រីកសិកម្ម»។ តើប្រជាកសិករ និងមន្រ្តីកសិកម្មនៅតាមមូលដ្ឋានមានទំនាក់ទំនងក្នុងការទទួល និងផ្ដល់ព័ត៌មានអំពីផលិតផលកសិកម្មបានល្អប្រសើរកំរិតណា? តើមន្ត្រីបច្ចេកទេសកសិកម្មមានតួនាទី និងទំនួលខុសត្រូវក្នុងការឆ្លើយតបតម្រូវការរបស់ប្រជាការកសិករយ៉ាងណាខ្លះ? ឯកឧត្តម  ឡឹក សុធារ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts