សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅតែបន្ដធ្វើ បើទោះបីជាប្រឈមវិបត្ដិជំងឺកូវីដ១៩

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅតែបន្ដធ្វើ បើទោះបីជាប្រឈមវិបត្ដិជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ។

យោងតាមរបាយការណ៍សង្ខេប បានបង្ហាញថាវឌ្ឍនភាព និងថវិកាចំណាយសម្រាប់ការសាងសង់ និងការដោះស្រាយផលប៉ះពាល់ រួមមាន ជំហានទី១ នៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៦៦,១% ហើយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៩៦១ លានដុល្លារ។ ចំនួនបុគ្គលិក និងជាងកម្មករសរុបដែលកំពុងបម្រើការងារ ក្នុងគម្រោងអាកាស យានដ្ឋានអន្តរជាតិតេជោមានចំនួន ១៥,៩០៤ នាក់ក្នុងនោះ មាន៥៣៥ នាក់ជាជនជាតិបរទេស។photo_2024-03-12_09-07-10

Comments

Related posts